**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ

ជប៉ុន ចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខដល់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាត

ភ្នំពេញ៖ ជប៉ុន បានចែករំលែកបទពិសោធន៍ និងបង្ហាញពីបច្ចេកវិទ្យាឈានមុខ សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធទឹកស្អាតដល់អ្នកគ្រប់គ្រង និងប្រតិបត្តិករកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យទឹកស្អាត នៅកម្ពុជា។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យកម្ពុជា-ជប៉ុន ឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ នេះថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបាន កំណត់វិស័យអាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះ ទឹក គឺត្រូវបានបង្កើនមកអាទិភាព លំដាប់ទី៣។

លើសពីនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់អនុវត្ត ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានកំណត់ថា ត្រឹមឆ្នាំ២០៣០ សម្រេចការទទួលបានសាកលកម្ម និងសមធម៌នូវទឹក បរិភោគដែលមានសុវត្ថិភាព និងថ្លៃសមរម្យ សម្រាប់ប្រជាជនទាំងអស់ ដែលមានន័យថា ប្រជាពលរដ្ឋត្រូវមានទឹកស្អាតប្រើទាំងអស់ គ្នានៅត្រឹមឆ្នាំ២០៣០។

ឯកឧត្ដមបន្តថា ការអភិវឌ្ឍ និងគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ មិនត្រឹមតែជួយលើកកម្ពស់សុខភាពសាធារណៈប៉ុណ្ណោះទេ ។
ប៉ុន្តែសេវានេះក៏ជាកត្តាគន្លឹះមួយក្នុងការបង្កើនជំនឿទុកចិត្ត និងទាក់ទាញ ការវិនិយោគពីវិស័យឯកជនជាតិ និងអន្តរជាតិ សម្រាប់ការបង្កើតគុណភាព ផលិតកម្ម អាជីវកម្មនៅកម្ពុជា។

ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយនេះ ក្រសួងបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ដែលជាស្ថាប័នទទួលបន្ទុកលើវិស័យផ្គត់ផ្គង់ទឹកស្អាតទី ប្រជុំជន ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ជាក់ស្តែងកិច្ចសហប្រតិបត្តិការជាមួយក្រុងគីតាឃ្យុស៊ុ និងសមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស នៅក្រុងគីតាឃ្យុស៊ុ ។ដែលកិច្ចសហប្រត្តិការនេះមានគោលបំណងជំរុញការអភិវឌ្ឍវិស័យ ទឹកស្អាតនៅក្នុងប្រទេសកម្ពុជាឱ្យមាននិរន្តរភាព និងជំរុញឱ្យមានការភ្ជាប់សេវាទឹកស្អាតតាមប្រព័ន្ធបណ្តាញកាន់តែច្រើនថែមទៀត ។ដូច្នេះតាមរយៈសិក្ខាសាលានេះ សិក្ខាកាមត្រូវយកចិត្តទុកដាក់លើការចែករំលែកពីមិត្តជប៉ុន ដើម្បីទទួលបានចំណេះដឹង និងបទ ពិសោធន៍ថ្មីៗ ជាពិសេសបច្ចេកវិទ្យាថ្មីពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍន៍ទឹកស្អាតនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។

ទាក់ទិនទឹកស្អាតនេះ ឯកឧត្ដម តានិណៃ អ៊ុឈិតុម៉ុ ឧបទូត និងអនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លើកឡើង ថា កិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ របស់ប្រទេសជប៉ុនក្នុងវិស័យទឹកស្អាត ក្នុងឱកាសដែលសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសជប៉ុនកាលពីខែ ធ្នូ ឆ្នាំ២០២៣ រួមជាមួយមានវត្តមាន ឯកឧត្ដមនាយករដ្ឋមន្រ្តី Kishida ចូលរួមនាពេលថ្មីៗនេះ កម្ពុជា-ជប៉ុនបានប្រារព្ធពិធីចុះហត្ថលេខាសម្រាប់ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង ការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល នៅតំបន់ទីប្រជុំជន ។

បញ្ហានេះ នៅពេលអនាគត ការបន្តអភិវឌ្ឍប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុង នានា ក្រៅពីរាជធានីភ្នំពេញ គឺពិតជាមានសារៈសំខាន់ណាស់ បច្ចុប្បន្នប្រទេសជប៉ុនបានកំពុងផ្តល់ការគាំទ្រដល់គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្ត-ក្រុងជាច្រើន តាមរយៈជំនួយ ODA ក្នុងនោះគម្រោងនៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ត្រូវបានបញ្ចប់ កាលពី ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង