តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំក្រុមជំនាញ ចុះពិនិត្យការប្រើប្រាស់ទឹក សម្រាប់ដាក់ស្រូវប្រាំង នៅប្រព័ន្ធប្រឡាយដំណាក់អំពិល ដែលដំណាំស្រូវកំពុងខ្វះទឹក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមជំនាញ រួមមាន លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធម៌មូលដ្ឋាន បានចុះពិនិត្យការប្រើប្រាស់ទឹក សម្រាប់ដាក់ស្រូវប្រាំង នៅប្រព័ន្ធប្រឡាយដំណាក់អំពិល ដែលដំណាំស្រូវកំពុងខ្វះទឹក ។
លោកអភិបាលរងខេត្ត បានសម្របសម្រួល និងសំណូមពរ ដល់ប្រជាកសិករ ធ្វើស្រែទាំងអស់ ចេះយោគយល់គ្នា អ្នកបន្ទាន់បូមមុន អ្នកបន្ទាប់បូមបន្ត និងធ្វើយ៉ាងណាជួយដល់ប្រជាកសិករនៅឃុំអូរតាប៉ោង ឃុំស្វាយដូនកែវ ដែលកំពុងខ្វះទឹក ទាំងដំណាំ មនុស្ស និងសត្វផង ដោយសុំដាក់វេន ០៥ថ្ងៃសម្រាប់ឃុំស្វាយដូនកែវ បន្ទាប់មក៥ថ្ងៃអ្នកខាងលើ និងបន្ទាប់មកខាងឃុំមេទឹក ឃុំបឹងខ្នារ ឃុំបឹងបត់កណ្តោលបន្ត។
ជាលទ្ធផលប្រជាកសិករបានឯកភាពតាមសំណូមពរ ដើម្បីជាផលប្រយោជន៍ដល់យើងទាំងអស់គ្នា៕