**ក្រុមហ៊ុនផលិតរថយន្តអគ្គសិនី BYD របស់ចិន នឹងដាក់លក់រថយន្តប្រភេទ SUV ខ្នាតតូចម៉ូដែល Atto 2 ថ្មីនៅអឺរ៉ុប នាខែកុម្ភៈខាងមុខនេះ**គ្រួសារអ្នកជំនួញថៃ ទាមទារសំណងប្រមាណ ២.៦៥ពាន់លានដុល្លារ ពីក្រុមហ៊ុន Leonardo S.p.A. បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្របណ្តាលឱ្យអតីតម្ចាស់ក្លិប Leicester City ស្លាប់កាលឆ្នាំ២០១៨**លោក ហ្សេលេនស្គី ជួបលោក​ ចូ​ បៃដិន​ ពិភាក្សាពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​**កាណាដា កំពុងរៀបចំផែនការដកហូតពន្ធគយ ប្រឆាំងនឹងផលិតផលអាមេរិក ប្រសិនបើលោក ត្រាំ ដកពន្ធគយ ២៥% លើទំនិញកាណាដា**កំណើនសេដ្ឋកិច្ចសកល ត្រូវបានព្យាករណ៍ថា នឹងនៅតែមានកម្រិត ២,៨% ក្នុងឆ្នាំ២០២៥**ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!**ឯកឧត្ដម ហួត ហាក់ ទទួលស្វាគមន៍គណៈប្រតិភូ និងក្រុមការងារផលិតកម្ម Daubai Production មកថតភាពយន្តផ្សព្វផ្សាយទេសចរណ៍ពីកម្ពុជា**ក្រសួងការពារជាតិ ដាក់សំណើទៅសម្ដេចធិបតី សុំអនុញ្ញាតជ្រើសរើសពលទាហានថ្មី ២០០២នាក់ លើគម្រោងសេចក្ដីត្រូវការចាំបាច់ ៧.៨៧០នាក់ ដើម្បីបំពេញក្របខ័ណ្ឌកងឯកភាពចំណុះអគ្គបញ្ជាការ និងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ**ឃុំចំនួន២ ដែលជាឃុំចុងក្រោយ ក្នុងស្រុកអូរជ្រៅ ត្រូវបានប្រកាសតំបន់វិនិច្ឆ័យនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ**ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ នាំយកបច្ច័យ នឹងទេយ្យទាន ទៅប្រគេនព្រះសង្ឃជាសមណសិស្សចំនួនជាង៥០០អង្គ/នាក់ នៅវត្តកំពង់ធំ**ប្រធានរដ្ឋសភាកម្ពុជា ផ្ញើលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន ចូលរួមរំលែកទុក្ខចំពោះសោកនាដកម្ម ដោយគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស្វយ័តស៊ីហ្សាង**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១១ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល

ជប៉ុនរឹតបន្តឹងច្បាប់ប្រើប្រាស់ដីក្បែរកន្លែងយោធាអាមេរិកចំនួន៦

តូក្យូ៖ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃចន្ទបានបន្ថែមយោធាអាមេរិកចំនួនប្រាំមួយ និងកន្លែងសំខាន់ៗផ្សេងទៀតទៅក្នុងបញ្ជីទីតាំងដែលការទិញ និងប្រើប្រាស់ដីនៅតំបន់ក្បែរនោះត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិកាន់តែតឹងរ៉ឹងក្នុងគោលបំណងការពារសន្តិសុខជាតិ។

ជាលើកដំបូង មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកត្រូវបានបញ្ចូលទៅក្នុងបញ្ជីទីតាំង ដែលឥឡូវនេះមានចំនួនសរុប ៣៩៩ ក្រោមច្បាប់គ្រប់គ្រងការប្រើប្រាស់ដីដែលបានអនុម័តក្នុងឆ្នាំ២០២១។ ទីតាំងចំនួនប្រាំមួយ រួមទាំងឃ្លាំងអាវុធចំនួនពីរនៅក្នុងខេត្ត Hiroshima ស្ថិតក្នុងចំណោមទីតាំងចំនួន ១៨០ ដែលត្រូវបានកំណត់ថ្មីនៅទូទាំង ២៥ នៃខេត្តចំនួន ៤៧ របស់ប្រទេស។

នេះជាលើកទីបីហើយដែលរដ្ឋាភិបាលបានកំណត់ពីរបៀបដែលដីអាចប្រើប្រាស់បានក្នុងចម្ងាយមួយគីឡូម៉ែត្រនៃទីតាំងដូចជាកន្លែងទាក់ទងនឹងវិស័យការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាព្រលានយន្តហោះ និងរោងចក្រថាមពល បន្ថែមពីលើកោះដាច់ស្រយាល។ ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាចបានអំពាវនាវឱ្យមានបទប្បញ្ញត្តិតឹងរ៉ឹងលើការប្រើប្រាស់ដីក៏ដូចជាការទិញដីពីបរទេស។

គណបក្សប្រឆាំងមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីច្បាប់នេះ ដោយបញ្ជាក់ថា វាអាចរឹតត្បិតសិទ្ធិពលរដ្ឋ ឬរដ្ឋាភិបាលអាចបំពានវា ដើម្បីគ្រប់គ្រងសកម្មភាពស្របច្បាប់ ដូចជាការប្រមូលផ្តុំគ្នាជុំវិញមូលដ្ឋានយោធាសហរដ្ឋអាមេរិកជាដើម។

ទីតាំងដែលបានកំណត់ថ្មីរួមមានក្រសួងការពារជាតិនៅទីក្រុងតូក្យូ អាកាសយានដ្ឋាន New Chitose នៅហុកកៃដូ និងរោងចក្រថាមពលនុយក្លេអ៊ែរ Ikata នៅខេត្ត Ehime។

ច្បាប់នេះផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរក្នុងការត្រួតពិនិត្យកម្មសិទ្ធិលើដីនៅជិតកន្លែងដែលបានកំណត់ និងគ្រប់គ្រងសកម្មភាពនៅទីនោះ ដើម្បីការពារការជ្រៀតជ្រែកក្នុងប្រតិបត្តិការបរិក្ខារ ដូចជាការស្ទះវិទ្យុ។

រាល់ការបំពានលើបទបញ្ជារបស់រដ្ឋាភិបាលត្រូវជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំ ឬពិន័យជាប្រាក់រហូតដល់ ២ លានយ៉េន (១៣,៨០០ ដុល្លារ)។

រដ្ឋាភិបាលគ្រោងនឹងបន្ថែមទីតាំងចំនួន ១៨៤ បន្ថែមទៀតនៅក្នុងខេត្តចំនួន ២៨ សម្រាប់ការអនុម័តចុងក្រោយដោយក្រុមអ្នកជំនាញ។

ប្រភព៖ Kyodo News

ប្រែសម្រួលដោយ៖ ឡាយ លីហួ

អត្ថបទដែលជាប់ទាក់ទង