**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

WFP ប្តេជ្ញាបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងដំណើរការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ

ភ្នំពេញ៖ អង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្តេជ្ញានឹងបន្តកិច្ចសហការជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងដំណើរការរៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិលើកទី៣ (២០២៤-២០២៨) ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire Conan តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោកស្រី Claire Conan បានកោតសរសើរពីវឌ្ឍនភាពរបស់កម្ពុជា ជាពិសេសលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដែលសមិទ្ធផលនេះកើតចេញការដឹកនាំ និងសម្របសម្រួលរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទដោយផ្ទាល់។

លោកស្រី Claire Conan បានលើកឡើងអំពីផែនការយុទ្ធសាស្រ្តសម្រាប់ប្រទេសកម្ពុជា ២០២៤-២០២៨ របស់អង្គការស្បៀងអាហារពិភពលោក ដែលស៊ីគ្នាទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល និងដែលត្រូវយកមកសហការអនុវត្តជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​និងជនបទ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យបាននូវគោលដៅក្លាយជាប្រទេសមានចំណូលលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០។

លោកស្រីបានលើកឡើងថា បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ សុទ្ធសឹងតែបង្កឲ្យមានបញ្ហាសុខភាព​ និងបង្កជាជម្ងឺផ្សេងៗ ពិសេសជំងឺមិនឆ្លងដែល ធ្វើឲ្យខាតបង់សេដ្ឋកិច្ចជាតិយ៉ាងច្រើន។

លោកស្រី ក៏បានជម្រាបជូនអំពីសកម្មភាពការងារមួយចំនួនរបស់អង្គការស្បៀងអាហារពិភពលោកនៅប្រទេសកម្ពុជា រួមមាន ការលើកកម្ពស់នូវរបបអាហារ និងអាកប្បកិរិយានៃការទទួលទានអាហារដែលល្អសម្រាប់សុខភាព ការបញ្ចូលនូវមី្រកូសារជាតិទៅក្នុងអាហារ និងការធ្វើឱ្យប្រព័ន្ធស្បៀងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយរៀបចំនូវយុទ្ធសាស្រ្តជាតិលើកទី៣ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជាដើម។

លោកស្រី បានគូសបញ្ជាក់ថា​ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម ​និងជនបទ គឺជាដៃគូជាមួយអង្គការ WFP រយៈពេលជាង១៥ឆ្នាំមកហើយ ហើយ WFP នឹងបន្តកិច្ចសហការនេះបន្តទៀត ដើម្បីសម្រេចឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រជាតិលើកទី៣(២០២៤-២០២៨)។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណដល់អង្គការស្បៀងអាហារពិភពលោក ដែលតែងតែគាំទ្រ និងសហការយ៉ាងល្អជាមួយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លើវិស័យសន្តិស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា និងគាំទ្រដល់ការលើកឡើងខាងលើរបស់លោកស្រី Claire Conan។

ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា តួនាទីរបស់អង្គការកម្មវិធីស្បៀងអាហារពិភពលោក ក្នុងរយៈពេលជាយូរកន្លងមកនេះ បានរួមចំណែកដ៏សំខាន់ដល់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានត្រៀមខ្លួនជាស្រេចក្នុងការបន្តការគាំទ្រ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ WFP បន្តទៀត។

ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានស្នើសុំអង្គការស្បៀងអាហារពិភពលោកបន្តគាំទ្រដល់ដំណើរការតាក់តែង អនុវត្ត និងវាយតម្លៃយុទ្ធសាស្រ្តជាតិលើកទី៣​(២០២៤-២០២៨) ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីរួមចំណែកសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា៕

អត្ថបទដែលជាប់ទាក់ទង