**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​

ឯកឧត្ដម ប្រាក់ សោភ័ណ ណែនាំអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមទប់ស្កាត់ មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

ភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមសហការគ្នាឲ្យបានល្អ លើការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ។

ឯកឧត្ដមបានលើកឡើងយ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំណែនាំដល់អាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តសៀមរាប។

ទន្ទឹមគ្នានេះ ឯកឧត្ដមក៏បានស្មើឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៅក្នុងមូលដ្ឋានខ្លួន និងបញ្ហាប្រឈមរបស់មូលដ្ឋាន ក្នុងពេលយុទ្ធនាការតម្រង់ទិសរបស់រាជរដ្ឋាភិបាល។ ក្នុងនោះដែរ អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងមេភូមិ ក៏បានធ្វើសេចក្តីរាយការណ៍ ស្តីពីកិច្ចសហការរបស់អាជ្ញាធរមូលដ្ឋាន ជាមួយកម្លាំងអាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក ក៏តែងតែជួបការប្រទូសរ៉ាយ ជាមួយប្រជាពលរដ្ឋ ដែលធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគាត់ផងដែរ។

ឯកឧត្ដម បានបន្តថា ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ ប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរមួយចំនួន បានស្ម័គ្រចិត្តរុះរើលំនៅដ្ឋានខ្លួន ទៅរស់នៅលើដីឡូត៌ តំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែង ស្រុកអង្គរធំ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន តែមួយចំនួន នៅមិនទាន់បានរុះរើផ្ទះនៅឡើយ ដោយតំបន់ដែលពួកគាត់ទៅរស់នៅ តំបន់ពាក់ស្នែង នៅមិនទាន់បានរៀបចំ បានរៀបរយនៅឡើយ។ ក្នុងនោះដែរ អាជ្ញាធរមូលដ្ឋាន ត្រូវប្តេជ្ញាក្នុងការទប់ស្កាត់មិនឲ្យមានការសាងសង់សំណង់ថ្មី នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឬសំណង់អាណាធិបតេយ្យជាដើម។

ឯកឧត្ដម ប្រាក់ សោភ័ណ ក៏បានលើកឡើងនូវចំណារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក បន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅតាំងទីលំនៅ សាងសង់ផ្ទះ ទីជម្រកនៅក្នុងតំបន់ការពារបេតិកភណ្ឌ។

ឯកឧត្ដមក៏បានបញ្ជាក់អំពីអត្ថន័យខ្លឹមសារ នៃចំណារលិខិត ដោយតួនាទីក្នុងពេលកន្លងមក គឺជាតួនាទីរបស់អាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រង។ ក្នុងខ្លឹមសារនេះ បានន័យថា អាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងវិញ និងការគ្រប់គ្រងពីការចូលមកថ្មីរបស់ប្រជាពលរដ្ឋ។

ឯកឧត្ដមក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារនៅតំបន់ដែលប្រជាពលរដ្ឋបាន​ស្ម័គ្រចិត្តរុះរើ ទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឲ្យមានការចូលមករស់នៅបន្តទៀត។ លោកបានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឲ្យបានត្រឹមត្រូវស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងនោះដែរ ឯកឧត្ដមបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ដែលមានតួនាទីភារកិច្ចក្នុងការគ្រប់គ្រង ត្រូវចូលរួមក្នុងការទប់ស្កាត់ និងការពារនៅតំបន់ទាំងនោះ កុំឲ្យកើតមានសារជាថ្មីបន្ត ព្រមទាំងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋកុំឲ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់ផងដែរ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា រាល់ការងារដែលកំពុងអនុវត្ត ក្នុងយុទ្ធនាការតម្រង់ទិសនេះ ដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលអាជ្ញាធរមូលដ្ឋានចូលរួម ក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល ដើមី្បឲ្យជៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង