**ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ដឹកនាំកិច្ចប្រជុំ ស្តីពីការងារប្រឆាំងភេរវកម្មអាកាសយានដ្ឋានអន្តរជាតិ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន៖ ការកាត់បន្ថយបញ្ហាគ្រឿងញៀនគឺដូចគ្នានឹងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់និងចូលរួមទាំងអស់គ្នា**លោក Khalil Hashmi៖ រពិភាក្សារវាងប៉ាគីស្ថាន និងចិន អំពីវិធានការសន្តិសុខដើម្បីការពារជនជាតិចិន ដែលកំពុងធ្វើការនៅក្នុងប្រទេសអាស៉ីខាងត្បូង**រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ចាប់ផ្តើមអញ្ជើញរាយការណ៍ជូនបណ្តាប្រទេសជាសមាជិក ពីរបាយការណ៍ស្តីពី «ការពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣»**ចិនទទូចឱ្យអាមេរិកឈប់សម្លឹងមើលមកលើខ្លួន ដោយប្រកាន់ផ្នត់គំនិតបែបអនុត្តរភាពនិយម**វៀតណាម អនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិត តាមផ្កាយរណប Starlink ជាការសាកល្បង**អគ្គនាយកធនាគារ ARDB ចុះពិនិត្យមើលកសិដ្ឋានចិញ្ចឹមត្រី លោក ជា សុភិន នៅស្រុកពូក ខេត្តបន្ទាយមានជ័យ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ និស្សិតអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship 2025) ត្រូវពាំនាំចំណេះវិជ្ជា ចំណេះធ្វើ និងបទពិសោធន៍ វិលត្រលប់មកបម្រើការងារ និងរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា**រដ្ឋមន្ត្រីក្រសួងការងារ ទួលជួបសម្តែងការគួរសម ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឆ្នាំសិក្សា២០២៥**អាហារូបករណ៍ចិន MOFCOM រួមចំណែកបង្កើនទាំងគុណភាព ពង្រីកទាំងបរិមាណមូលធនមនុស្សនៅកម្ពុជា**អគ្គកុងស៊ុលកិត្តិយសចំនួន៨ប្រទេស សហការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា**រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ដ្រីក្រសួងសន្ដិសុខសាធារណៈឡាវ ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៥**សម្តេចតេជោ៖ «ភរិយាខ្ញុំធូរស្រាលហើយ គ្រូពេទ្យអនុញ្ញាតឲ្យភរិយាខ្ញុំចេញពីមន្ទីរពេទ្យ ទៅសម្រាកនៅសណ្ឋាគារ»**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់យុវជនទាំងអស់ សូមរួមគ្នាការពារ អភិរក្ស និងអភិវឌ្ឍ ក្នុងនាមជាអ្នកបន្តវេនរបស់កម្ពុជា ដែលជាមហាអំណាចមួយ នៃវប្បធម៌**ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាវិស័យដែលមិនអាចខ្វះបានសម្រាប់ទស្សនៈវិស័យមុតស្រួច និងវែងឆ្ងាយរបស់កម្ពុជា**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ផ្ដល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងសង្គមកិច្ច ដើម្បីត្រៀមខ្លួនដោះស្រាយបញ្ហាជូនពលរដ្ឋ ស្របតាមផែនការអភិវឌ្ឍក្នុងវិស័យរបស់ខ្លួន**ក្រសួងមុខងារសាធារណៈ បន្តពិភាក្សាលើការរៀបចំយន្តការ និងវិធីសាស្ត្រការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការជំរឿនមន្ត្រីរាជការស៊ីវិល**ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ស្នើនាយករដ្ឋមន្ដ្រីឡាវ ជួយជ្រោមជ្រែងការអនុវត្តកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ ឱ្យសម្រេចបានជោគជ័យ**អាមេរិក កំពុងដាក់លក្ខខណ្ឌឱ្យស៉ីរី ជាថ្នូរនឹងការបន្ធូបន្ថយទណ្ឌកម្ម**រុស្ស៉ី ថាការផ្ទេរការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទៅឱ្យអ៊ុយក្រែន ឬប្រទេសដទៃណាមួយជារឿងមិនអាចទៅរួចនោះទេ

ឯកឧត្តមរដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា

ភ្នំពេញ៖ តបតាមសំណើស្ថានទូតសហភាពអឺរ៉ុប ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមុខងារសាធារណៈ។

ផ្តើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះស្ថានទូតសហភាពអឺរ៉ុប ដែលកន្លងមកបានចូលរួមក្នុងដំណើរការអភិវឌ្ឍកម្ពុជា តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រគម្រោង និងគាំទ្របច្ចេកទេសផ្សេងៗជាបន្តបន្ទាប់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរយៈពេលជាង៣០ ឆ្នាំមកនេះ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏ដូចជាបំណងក្នុងការស្វែងយល់អំពីចក្ខុវិស័យ និងបេសកកម្មរបស់ក្រសួងមុខងារសាធារណៈក្នុងកិច្ចការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ជម្រាបជូនឯកឧត្ដមឯកអគ្គរដ្ឋទូត នូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជាពិសេសលើវិស័យមុខងារសាធារណៈរួមមាន៖ ការកែទម្រង់ប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការពង្រឹងសមត្ថភាពស្ថាប័ន និងការគិតគូរប្រព័ន្ធលើកទឹកចិត្តផ្អែកលើសមិទ្ធិកម្ម ព្រមទាំងវិធានគន្លឹះ និងគោលដៅអាទិភាពសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលខ្លី មធ្យម និងវែង ដូចដែលបានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ និងក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី។

ជំនួបក្នុងថ្ងៃនេះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំទាំងពីរ ធ្វើការពិភាក្សា ផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើវិស័យមុខងារសាធារណៈ ព្រមទាំងចែករំលែកព័ត៌មាន ស្វែងយល់ពីគ្នាទៅវិញទៅមកលើប្រធានបទផ្សេងៗរួមមាន ការងារវិមជ្ឈការ និងវិសហមជ្ឈការ និងការដឹកនាំវិស័យមុខងារសាធារណៈនៃប្រទេសទាំងពីរផងដែរ។

លើសពីនេះទៀតសោត តាមរយៈជំនួបនេះ នឹងរួមចំណែកដល់ការបើកទូលាយចំពោះការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ជាពិសេសក្នុងវិស័យមុខងារសាធារណៈ ហើយជឿជាក់ថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប នឹងបន្តរីកចម្រើនទៅមុខ ដែលនឹងជាប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជនទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង