**កូនប្រុសសម្តេចនាយករដ្ឋមន្ត្រី ទទួលបានមេដាយមាស ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅអូស្ត្រាលី**ស្ថានទូតចិនប្រចាំកម្ពុជា ធ្វើសន្និសីទសារព័ត៌មានស្ដីពី លទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃនៅកម្ពុជា របស់ប្រធានាធិបតីចិន ស៊ី ជីនពីង**ទណ្ឌិតឈ្មោះ ជុំ វណ្ណៈ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេលមួយឆ្នាំ ពីបទ៖ បរិហាបង្កាច់កេរ្តិ៍**ព្រះខ័នរាជស្វាយរៀង នឹងទទួលក្រុមខ្លាំង FK Arkadag មកពីតួកម៉េនីស្ថាន ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣អាស៊ី នៅពហុកីឡដ្ឋានជាតិមរតតេជោ**យោធាអ៊ីស្រាអែល បន្តការវាយប្រហារតាមអាកាស លើគោលដៅ ៤០កន្លែងនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម តាន់ ហ្សង់-ហ្វ្រង់ស័រ និងលោកជំទាវ ចំពោះមរណភាពលោកស្រី អាំង គីម ឈរ**សមិទ្ធផលរបស់កម្ពុជាក្នុងវិស័យសិទ្ធិមនុស្ស ការកសាងសន្តិភាព និងការអភិវឌ្ឍ ដែលត្រូវបានរំលេចឡើងនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥**សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឯកភាពបញ្ជូនកីឡាករ ២នាក់ ដើម្បីចូលរួមជាមួយក្រុម ASEAN ALL-STARS សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ MANCHESTER UNITED**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យ ១ម៉ឺនដុល្លារដល់គ្រួសារសពលោក ផល្លា រតនា ដែលទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅថៃ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ២០២៥ របស់សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក នៅសាធារណរដ្ឋតួកគីយ៉េ**ក្រសួងទេសចរណ៍បានចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន២ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីចិននៅកម្ពុជា**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាសេចក្ដីព្រាងអនុក្រឹត្យ ចំនួន២ ពាក់ព័ន្ធនឹងការគ្រប់គ្រងនគរបាលជាតិ**សមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបញ្ចូនអ្នកបើកបររថយន្តម៉ាក LEXUS NX200t ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រុមហ៊ុនខេហ្វ័រ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទៅកាន់តុលាការ**រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ នៅស្រុកកំពង់លែង**គណៈកម្មការវាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥ ពិនិត្យនិងសម្រេចលើបញ្ជីឈ្មោះសហគ្រាសដែលនឹងទទួលបានពានរង្វាន់សហគ្រាសមួយជាសហគមន៍សុខសាន្តមួយសម្រាប់ឆ្នាំ២០២៥**រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា លោក ដូណាល់ ត្រាំ នឹងសម្រេចដើរចេញពីព្រមព្រៀងសន្តិភាពរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតនេះ**កម្ពុជា-ចិន ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី និងការអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍសកល គំនិតផ្តួចផ្តើមសន្តិសុខសកល និង គំនិតផ្តួចផ្តើមអរិយធម៌សកល

ក្រសួងកសិកម្ម៖ ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងមិនថយចុះទេ ទោះខ្វះទឹកធ្វើស្រែក៏ដោយ

ភ្នំពេញ៖ លោក ​​ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​​ រុក្ខាប្រមាញ់ និងនេសាទ ​​បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា លោកមិនរំពឹងទុកថាទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះទេ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹក ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។

អំឡុងពេលមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មរូបនេះចុះពិនិត្យស្ថានភាពផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៤​​ខែមករា ឆ្នាំ២០២៣ លោក​​ឃឹម ហ្វីណង់ និយាយថាការផ្ដល់ព័ត៌មានជុំវិញការខ្វះខាតទឹកធ្វើស្រូវប្រាំងកន្លងមកហាក់បង្កការយល់ច្រឡំ។

លោក ឃឹម ហ្វីណង់បានលើកឡើងថា “ការផ្ដល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលា គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទី និងណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀតតែប៉ុណ្ណោះដែលអាចនាំឱ្យមានការខាតបង់រិតតែច្រើន។

លោក​​បញ្ជាក់ថា កន្លងមកមាន​អ្នកយល់ច្រឡំ​ថា អាជ្ញាធរ​ហាម​ឃាត់​មិនឱ្យ​កសិករ​ធ្វើស្រែ​លើ​កន្លែង​ដែល​ពួកគាត់​តែងតែ​ធ្វើ តែ​តាមពិតទៅ បញ្ហា​កើតចេញពី​ការដែល​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ធ្វើ​នៅលើ​កន្លែង​ដែល​ធ្លាប់ធ្វើ​ទៅវិញ​ទេ ព្រោះ​ឆ្នាំនេះ​ស្រូវ​លក់បាន​ថ្លៃ ទោះបីជា​ដឹង​មុន​ថា​នឹងមាន​ហានិភ័យ​ក៏ដោយ ដែលជា​ហេតុ​ធ្វើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​រដ្ឋបាលខេត្ត គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្រញាប់​ជូនដំណឹង​ពី​ការខ្វះខាត​ទឹក​នោះទេ។

លោក ឃឹម ហ្វី​ណង់ បាន​ថ្លែង​បន្តទៀតថា ឆ្នាំកន្លងមកតែងជួបបញ្ហាខ្វះខាតទឹក នៅពេលមានគ្រោះរាំងស្ងួត តែឆ្នាំនេះមិនទាន់មានគ្រោះរាំងស្ងួតផង បញ្ហាខ្វះខាតទឹកបានកើតឡើងរួចស្រេច និងទោះបីជាក្រសួងបានត្រៀមផែនការផ្គត់ផ្គង់ទឹកទុកជាមុនហើយក៏ដោយ។​​ ​​ទោះជាយ៉ាងណា ដោយពេលកសិករជួបបញ្ហា មិនខ្វល់ថាអ្នកណាខុសអ្នកណាត្រូវនោះទេ អ្វីដែលអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព។

នៅចំពោះមុខហេតុផលទាំងនេះ លោក ឃឹម ហ្វីណង់ ក៏មិនរំពឹងទុកថាទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះដែរ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹកទាំងនេះ ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។

សូមជម្រាបថា ​យោងតាម​សេចក្តីជូនដំណឹង​បន្ថែម​របស់​ក្រសួង​ធនធានទឹក ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែមករា ឆ្នាំ​ ២០២៤ បានឱ្យដឹងថា រដូវប្រាំង នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​ឧសភា ឆ្នាំ​ ២០២៤ ខណៈ​ក្រសួង​ក៏​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន​ឱ្យចូល​រួម​សហ​​ការថែរក្សា ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ក្នុង​កម្រិត​ខ្ពស់ ជា​ពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។​

ក្រសួង​បន្តថា បន្ទាប់ពី​បានធ្វើ​ការតាមដាន និង​ព្យាករ​ស្ថានភាព​អាកាស​​ធាតុ​រួចមក ស្ថានភាព​អាកាស​ធាតុ​ដូច្នេះ​បន្ត​នៅក្នុង​រដូវប្រាំង ដែល​ក្នុងនោះ សីតុណ្ហភាព​មានការ​ប្រែប្រួល​ខ្លាំង ជាមួយនឹង​សីតុណ្ហភាព​ក្ដៅ​កើនឡើង ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ និង​ក្ដៅ​ជាង​ឆ្នាំ​ ២០២៣ ដោយ​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៧​ អង្សា​ C និង​សីតុណ្ហភាព​អតិបរមា​ខ្ពស់បំផុត​រង្វង់ ៤១​ អង្សា​C នៅក្នុង​ខែមេសា និង​ដើម​ខែឧសភា​។

សូមរំឭកថា កាលពីថ្មីៗនេះ ​រដ្ឋបាល​​ខេត្តកំពង់ឆ្នាំង ​រដ្ឋបាលខេត្តពោធិ៍សាត់​​​​​ និងរដ្ឋបាលស្រុកថ្មគោលនៃខេត្តបាត់ដំបងបានប្រកាសផ្អាកបណ្តោះអាសន្នមិនឱ្យប្រជាពលរដ្ឋធ្វើស្រែប្រាំងដោយសារការខ្វះខាតទឹកសម្រាប់បញ្ចូលស្រែព្រោះកសិករធ្វើលើសផែនការកំណត់៕

អត្ថបទដែលជាប់ទាក់ទង