លោកជំទាវរដ្ឋមន្ត្រី ចម និម្មល ជួបពិភាក្សាការងារជាមួយនាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប
ភ្នំពេញ៖ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបជាមួយលោក SUSHANT Palakurthi Rao នាយកគ្រប់គ្រង ផ្នែកទំនាក់ទំនងសកល នៃក្រុមហ៊ុន Agility គ្រុប ដើម្បីពិភាក្សាអំពីកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា ដើម្បីជាកិច្ចពង្រីកវិសាលភាពនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
ក្រុមហ៊ុន Agility គ្រុប គឺជាក្រុមហ៊ុនផ្តល់សេវាកម្មអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានប្រតិបត្តិការលើទ្វីបចំនួនប្រាំមួយ ដោយផ្តល់សេវាកម្មដឹកជញ្ជូនផ្លូវគោក សេវាកម្មដឹកជញ្ជូនប្រេងឥន្ធនៈ និងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស។
ក្រុមហ៊ុននេះក៏មានសួនឧស្សាហកម្មធុនស្រាលកម្រិត “A” នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូងផងដែរ។