**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើ ADB បន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពមួយចំនួន

ភ្នំពេញ៖ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ស្កត ម៉ូរីស (Scott Morris) អនុប្រធាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្ដម ស្កត ម៉ូរីស និង សហការី ក្នុងឱកាសបំពេញការងារនៅប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ ADB ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរឹងមាំ ក្នុងការគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច អស់រយៈពេលជាង៣០ឆ្នាំកន្លងទៅ, ជាពិសេស ADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះ រួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការបន្តគាំទ្ររាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញ នូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ តាមរយៈការអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ ឆ្នាំ២០២១-២០២៣»។

ឯកឧត្ដម ស្កត ម៉ូរីស បានថ្លែងកោតសរសើរ ចំពោះភាពជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា កន្លងទៅនេះ និងបានថ្លែងអបអរសាទរ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងបន្តជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាទេសាភិបាលរបស់កម្ពុជាប្រចាំ ADB ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ។ ឯកឧត្ដម ស្កត ម៉ូរីស ក៏បានគូសរំលេចឡើងវិញ នូវការប្តេជ្ញាចិត្ត របស់ ADB ក្នុងការបន្តជួយ កម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សុភវិនិច្ឆ័យរបស់លោក ស្កត ម៉ូរីស និងបានថ្លែងថា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ឆ្លាតវៃ និងម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធ- សាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដោយផ្តោតលើអាទិភាពគន្លឹះ ចំនួន ៥ គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា ឌីជីថល និងមានគោលដៅយុទ្ធសាស្រ្តចំនួន ៥ គឺ ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងមួយឆ្នាំ, ការ បង្កើនការងារ (ទាំងបរិមាណ និងគុណភាព), ការកាត់បន្ថយភាពក្រីក្រ, ការពង្រឹងប្រសិទ្ធភាពការងារ និងចីរភាពនៃការ អភិវឌ្ឍសង្គមជាតិ និងការកសាងភាពធន់។
ឯកឧត្ដមក៏បានថ្លែងអំណរគុណដល់ ADB សម្រាប់ការរួមចំណែក ក្នុងការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនេះជារបៀបវារៈមួយនៃ យុទ្ធសាស្រ្ត បញ្ចកោណ-ដំណាក់កាលទី ១ សំដៅពង្រឹងភាពប្រកួតប្រជែង និងជំរុញល្បឿននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានសាទរចំពោះការសន្យារបស់ ADB ក្នុងការកៀរគរ ហិរញ្ញវត្ថុអាកាសធាតុ និងការប្តេជ្ញាចិត្តខ្ពស់ របស់ ADB ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់ សម្រាប់ឆ្នាំ ២០១៩-២០៣០ ដែលក្នុងនោះ ក៏រួមមានប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងណា, ការលើកកម្ពស់ការ អភិវឌ្ឍបៃតងក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ត្រូវផ្អែកលើអភិក្រម «រក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ច ខ្ពស់ ប្រកបដោយចីរភាព និងបរិយាបន្ន ជាមួយនឹងតម្រូវការបៃតង»។

បន្ថែមលើនេះ ឯកឧត្ដមក៏បានស្នើ ADB បន្តគាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងវិស័យអាទិភាពមួយចំនួន មានជាអាទិ៍៖ (១).ការអភិវឌ្ឍវិស័យ ថាមពល, (២).ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូបនីយកម្មផង, (៣).ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេស លើការរៀបចំប្រព័ន្ធលូ, ប្រព័ន្ធប្រព្រឹត្តកម្ម និងការគ្រប់- គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទាំងការគិតគូរអំពីយន្តការ ស្រង់ថ្លៃដើម, ថ្លៃវិនិយោគ (Cost recovery) និងនិរន្តរភាពប្រតិបត្តិការផងដែរ, និង (៤).ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលមានសមត្ថភាពបម្រើឲ្យមុខងារសំខាន់យ៉ាងហោច ៣ រួមមាន មុខងារគ្រប់គ្រងគ្រោះមហន្តរាយ, មុខងារស្រោចស្រពកសិកម្ម និងមុខងារជា ប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និង ការអភិវឌ្ឍវិស័យឧស្សាហកម្ម ៕

អត្ថបទដែលជាប់ទាក់ទង