**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់

រដ្ឋសភាកម្ពុជា និង UN-OHCHR បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការលើកកម្ពស់សិទ្ធិមនុស្សដែលជាបញ្ហាសកល

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកស្រី រ៉ូអ៊ីដា អែល ហាំង (Rouieda El Hage) តំណាងប្រចាំប្រទេស នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (UN-OHCHR) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះ លោកស្រី Rouieda El Hage បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ លោកស្រី និងសហការី។

លោកស្រី បានអបអរសាទរ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភា នីតិកាលទី៧ ហើយបានបញ្ជាក់ថា ការទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមរបស់សម្តេចប្រធានរដ្ឋសភានេះ ជាជោគជ័យមួយនៃការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជាផងដែរ។

លោកស្រី Rouieda El Hage បានរាយការណ៍ជូន សម្តេចប្រធានរដ្ឋសភា អំពីកិច្ចសហប្រតិបត្តិការដ៏ល្អ រវាង UNHCHR ជាមួយស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងការបទេស និងសហប្រតិបត្តិការអន្តជាតិ ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ជាពិសេសគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបង្ហាញនូវក្តីសោមនស្សរីករាយ ដែលបានទទួលជួប លោកស្រី Rouieda El Hage និងសហការី ដោយផ្ទាល់នាពេលនេះ។

សម្តេចប្រធាន បានថ្លែងអំណរគុណចំពោះ UNHCHR ដែលបានរួមចំណែកក្នុងបេសកកម្មលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ មក។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនិងរដ្ឋសភាកម្ពុជា មានឆន្ទះយ៉ាងមុះមុតក្នុងកិច្ចការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ដែលជាសិទ្ធិសកលរបស់ពលរដ្ឋ។

សម្តេចបានសង្កត់ធ្ងន់ថា សិទ្ធិមនុស្សជាមូលដ្ឋានគ្រឹះនៃការកសាងប្រទេស។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា កម្ពុជាបានបញ្ចូលគោលការណ៍សិទ្ធិមនុស្សទៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ដោយរួមបញ្ចូលនូវសិទ្ធិសំខាន់នានាដូចជា សមភាពចំពោះមុខច្បាប់ សិទ្ធិរស់រានមានជីវិត សិទ្ធិសេរីភាពខាងសាសនា និងជំនឿ សមភាពយេនឌ័រ និងសិទ្ធិក្នុងការចូលរួមយ៉ាងសកម្មក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាអន្តរជាតិនានាដែលលើកស្ទួយដល់សិទ្ធិមនុស្សធំៗ បានចំនួន៨ ។ រដ្ឋសភាកម្ពុជាមានគណៈកម្មការទទួលបន្ទុកវិស័យ សិទ្ធិមនុស្ស ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយពលរដ្ឋ តែដោយឡែកនៅសភាបណ្តាប្រទេសជាច្រើនលើសកលលោក ពុំមានគណៈកម្មការទទួលបន្ទុកសិទ្ធិមនុស្សនេះឡើយ។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើដំណាក់កាលនៃការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តតាមរយៈសំឡេងឆ្នោតរបស់ពលរដ្ឋ។ ការបោះឆ្នោត ដោយសន្តិវិធី គ្មានអំពើហិង្សា កាលពីខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅ រួមមាន ១៨ គណបក្សនយោបាយបានចូលរួមប្រកួតប្រជែង ហើយពលរដ្ឋជាង៨៤% បានចេញទៅបោះឆ្នោតជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ១២០ រីឯ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន៥អាសនៈ នៅក្នុងរដ្ឋសភា។ រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈ និងបេ្តជ្ញាចិត្តខ្ពស់ក្នុងការកែទម្រង់ជាបន្តបន្ទាប់ ហើយក្នុងអាណត្តិទី៧ នេះ បានចាត់ទុកមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្របញ្ចកោណ៖ គឺអភិបាលកិច្ចល្អ៕

ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រកាន់ខ្ជាប់នូវការលើកកម្ពស់ និងការការពារគោលការណ៍សិទ្ធិមនុស្សដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស សន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិពាក់ព័ន្ធដទៃទៀត ដែលកម្ពុជា ជាប្រទេសហត្ថលេខី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកស្រី Rouieda El Hage បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែក ផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាឱ្យបានច្រើនបន្ថែមទៀត ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្ស ដែលជាបញ្ហាសកល ក្រោមពាក្យស្លោកថា «ប្រសិនបើអ្នកចង់ទៅលឿន អ្នកទៅតែម្នាក់ឯង តែបើអ្នកចង់ទៅឱ្យបានឆ្ងាយ អ្នកត្រូវទៅជាមួយគ្នា»៕

អត្ថបទដែលជាប់ទាក់ទង