**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ឧត្តមសេនីយ៍ឯក សុខ វាសនា ណែនាំមន្ត្រីអន្តោប្រវេសន៍តាមច្រកព្រំដែននានា កុំឱ្យមានការរើសអើងចំពោះជនបរទេសឱ្យឈរតម្រង់ជួរផ្សេងគ្នា ក្នុងការចូលវាយប៉ាស្ព័រចូលមកកម្ពុជា

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់មន្ត្រីអន្តោប្រវេសន៍តាមច្រកព្រំដែននានា សូមកុំឱ្យមានការរើសអើងចំពោះជនបរទេស ដែលមានជាតិសាសន៍ ផ្សេងគ្នា ឱ្យឈរតម្រង់ជួរផ្សេងគ្នា ក្នុងការចូលវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជានោះទេ។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក្នុងឱកាសដែលលោក និងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចូលរួមប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយលោកវរសេនីយ៍ឯក ស្រេង ធារី អតីតអនុប្រធាននាយកដ្ឋាន ជំនួសលោកឧត្តមសេនីយ៍ត្រី អៀ សុផល ដែលចូលនិវត្តន៍។

ឧត្តមសេនីយ៍ឯក សុខ វាសនា បានថ្លែងយ៉ាងដូច្នេះថា ក្នុងឱកាសចូលជួបសំដែងការគួរសមជាមួយលោកអភិសន្តិបណ្ឌិត ស សុខា ស្ថានទូតឥណ្ឌាបានប្តឹងថា កន្លងមកថ្មីៗនេះ នៅតាមច្រកព្រំដែនថៃ ជនជាតិឥណ្ឌាចូល មកឱ្យតម្រង់ជួរផ្សេង ចំណែកជនជាតិផ្សេងឱ្យតម្រង់ជួរផ្សេង ក្នុងការវាយប៉ាស្ព័រចូលមកប្រទេសកម្ពុជា ដោយលោកសង្កត់ធ្ងន់ថា សូមកុំឱ្យមានឱ្យសោះ ហើយក៏មិនសំដៅលើជនជាតិឥណ្ឌានោះទេ បើតម្រង់ជួរគឺត្រូវឱ្យតម្រង់ជួរ តែមួយគ្រប់ជនជាតិ។

ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ ក៏បានថ្លែងកុំឱ្យមានការទាលុយពីពលករ ផ្ទុយទៅវិញត្រូវជួយគាត់វិញល្អជាង ដែលធ្វើឱ្យគាត់មានការអរគុណ ប្រសើរជាងការកៀបសង្កត់គាត់ដល់ម៉ោងនេះហើយគឺមិនឱ្យរឿងនេះ កើតឡើងទៀតទេ បើមានរឿងនេះកើតឡើងគឺដឹងដល់លើភ្លាម និយាយរួមកុំធ្វើអ្វីខុសពីតួនាទី ភារកិច្ច និងការណែនាំរបស់ថ្នាក់ដឹកនាំ។

ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងណែនាំដល់មន្ត្រីអន្តោប្រវេសន៍ពីបញ្ហាអត្តចរិក ដោយយើងទទួលការងារជំនាញ ការងារសន្តិសុខហើយ ប៉ុន្តែក៏ត្រូវបដិសណ្ឋារកិច្ចដែរ កុំឱ្យសំដីធំ សំដីតូចដល់អ្នកធ្វើដំណើរ កុំឱ្យមានការលើកឡើងយើងមិនមានបដិសណ្ឋារកិច្ចល្អ ចំពោះអ្នកដំណើរចេញ ចូល តាមច្រកនេះ ធ្វើយ៉ាងណាឱ្យគាត់សប្បាយចិត្ត តែកុំភ្លេចជំនាញរបស់យើង គឺការងារអន្តោប្រវេសន៍ផង និងការងារសន្តិសុខផង។

ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានថ្លែងជំរុញលោកនាយប៉ុស្តិ៍ថ្មី ត្រូវមានការត្រួតពិនិត្យវត្តមានរបស់មន្ត្រី គ្រប់គ្រងកម្លាំងឱ្យបានល្អ កុំឱ្យមានការទ្វេសប្រហែសឱ្យសោះ។

ជាមួយគ្នានេះ ឯកឧត្ដមអគ្គនាយក ក៏បានថ្លែងប្រាប់មន្ត្រីអន្តោប្រវេសន៍ពីការចូលរួមធ្វើតេស្តរកសារធាតុញៀន ដល់មន្ត្រីអន្តោប្រវេសន៍គ្រប់ៗរូប ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រោងនឹងធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីនាបំណាច់ចុងខែមករានេះ ដោយចាប់ធ្វើពីអគ្គនាយកដ្ឋាន នាយកដ្ឋាន និងតាមបណ្តាលប៉ុស្តិ៍ជាក្រោយ៕

អត្ថបទដែលជាប់ទាក់ទង