សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ប្រកបដោយសុវត្ថិភាព
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា មកដល់អាកាសយានដ្ឋានអន្តរជាតិ Orly ទីក្រុងប៉ារីស ប្រកបដោយសុវត្ថិភាព និងត្រូវបានទទួលបដិសណ្ឋារកិច្ចជាផ្លូវការដោយ លោក Paul FURIA អនុប្រធានពិធីការរដ្ឋ ទទួលបន្ទុកការងារពិធី នៃសាធារណរដ្ឋបារាំង ព្រមទាំងគណ:ប្រតិភូអម ដើម្បីបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ៕