**សម្ដេចប្រធានព្រឹទ្ធសភា៖ ទោះសម្ដេចស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះការស្វែងរកសន្ដិភាពលំបាកខ្លាំង មិនដូចបញ្ឆេះសង្គ្រាមឡើយ**សម្តេចតេជោ បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ តែវៀតណាមមិនជឿ**សម្តេចតេជោ៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន**សម្តេចតេជោ ហ៊ុន សែន ចែករំលែកបទពិសោធន៍ នៃការដឹកនាំប្រទេសទៅកាន់សម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១**សម្ដេចតេជោ ហ៊ុន សែន រំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមចូលរួមផ្សព្វផ្សាយវប្បធម៌បៃតងដើម្បីជួយពលរដ្ឋចាកផុតភាពក្រីក្រ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្សព្វផ្សាយចេញនូវគោលដៅកម្សាន្តបៃតង ដែលជាច្រកសេដ្ឋកិច្ចបន្ថែមមួយទៀតសម្រាប់ប្រជាសហគមន៍ និងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអនុញ្ញាតឱ្យសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គម ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ពីឯកឧត្តមរដ្ឋមន្រ្តី ដើម្បីរួមចំណែកក្នុងការងារបរិស្ថានបន្ត នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

គោលដៅកម្សាន្តបៃតង ដែលបានដកស្រង់ចេញពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺទិសដៅអាទិភាពរួមចំណែកលើកស្ទួយជីវភាពប្រជាសហគមន៍ឱ្យចាកផុតពីភាពក្រីក្រ តាមរយៈជំហានចម្បងៗ ដែលរួមមាន ការរៀបចំថ្នាលបណ្តុះកូនឈើខ្នាតអន្តរជាតិចំនួន ៤កន្លែង ស្ថិតនៅខេត្តកំពង់ស្ពឺ កោះកុង/កំពង់សោម ត្បូងឃ្មុំ និងខេត្តសៀមរាប ដែលអាចមានសមត្ថភាពបណ្តុះកូនឈើ យ៉ាងតិចជាង ១លានដើម។ ឈើដែលបណ្តុះបាន មាន៣ប្រភេទ៖ ទី១.កូនឈើសម្រាប់ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សយកទៅដាំ, ទី២.បណ្តុះជាឈើជំទង់ និងទី៣.បណ្តុះកូនឈើឱ្យក្លាយជាដើមឈើធំៗ សម្រាប់លក់ជូនក្រុមហ៊ុន ឬស្ថាប័ន ដែលមានតម្រូវការដាំឈើ លំអរក្នុងបូរី ឬទីកន្លែងសាធារណៈនានា។

ក្រៅពីថ្នាលបណ្តុះកូនឈើ ក្រសួងបរិស្ថាន គ្រោងនឹងរៀបចំទីតាំងកម្សាន្ត និងបោះតង់ ទុកប្រគល់ជូនប្រជាពលរដ្ឋ ក្នុងតំបន់ទាំងនោះ ឱ្យពួកគាត់រកចំណូលបាន តាមរយៈការយកថ្លៃសេវាកម្ម ពីភ្ញៀវទេសចរណ៍ ដោយអនុវត្តនូវគោលការណ៍ស្អាត តម្លៃសមរម្យចំពោះភ្ញៀវទេសចរ ដែលទាំងនេះជាវប្បធម៌ស្អាត បៃតង និងចីរភាព នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងផ្សព្វផ្សាយ និងអនុវត្តយ៉ាងសកម្ម ដើម្បីជំរុញឱ្យកម្ពុជាក្លាយជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

ស្របនឹងការលើកឡើងនេះ លោក ជុំ ហួត ប្រធានសមាគមអ្នកស្រឡាញ់បរិស្ថាន និងសង្គមបានប្តេជ្ញាចិត្ត ចូលរួមសហការជាមួយក្រសួងបរិស្ថាន ដើម្បីផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការផ្សព្វផ្សាយអំពីយុទ្ធនាការនានា ដូចជាយុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក និងយុទ្ធនាការដាំដើមឈើឱ្យច្រើនជាងការកាប់ រួមទាំងវិធានការ៤ចំនុចទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបានដាក់ចេញ ដើម្បីបង្កើនគម្របព្រៃឈើកម្ពុជា ឱ្យបានចំនួន៦០% នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង