សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យវឌ្ឍនភាពលើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៨ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំគណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើគម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា ៕