**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ

អ៉ីរ៉ង់ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងសិប្បកម្ម

 

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៉ីស្លាមអ៊ីរ៉ង់ និងពិភាក្សាអំពីឱកាសពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និង​សិប្បកម្មរវាងប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីអាណត្តិកិច្ចរបស់ក្រសួង និងយុទ្ធសាស្ត្រ​បញ្ចកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលដោយលើកឡើងពីភាពខ្លាំងរបស់អ៉ីរ៉ង់ក្នុងវិស័យមួយចំនួន ដូចជា​ឧស្សាហ​កម្ម ការសាងសង់ផ្លូវដែក រោងចក្រថាមពល វារីអគ្គិសនី វិស័យរ៉ែ និងបច្ចេកវិទ្យា ឯកឧត្តមឯកអគ្គរដ្ឋទូតបាន​បញ្ជាក់ថា អ៉ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការ ផ្ទេរបច្ចេកវិទ្យា និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមបានរំលឹកថា ឆ្នាំ២០២៣ជាខួបលើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-អ៉ីរ៉ង់ ហើយអ៉ីរ៉ង់មាន​បំណងជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែមាន​សន្ទុះ​ខ្លាំង​ឡើង ដោយផ្តោតលើទំនិញសំខាន់ៗមួយចំនួន ដូចជាអាលុយមីញ៉ូម ទង់ដែង និងដែកជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីភាពខ្លាំងរបស់អ៉ីរ៉ង់ក្នុងវិស័យសិប្បកម្ម ជាពិសេស​សិប្បកម្ម ផលិតកម្រាល​ព្រំដ៏ល្បីល្បាញ និងផលិតផលសិល្បៈកែច្នៃ​ពីទង់ដែង ឈើ និងដែក។

ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការលើការអភិវឌ្ឍ និង​បណ្តុះ​បណ្តាលជំនាញ​សម្រាប់​វិស័យ​សិប្បកម្ម ដោយទាញយកប្រយោជន៍ពីប្រពៃណីដ៏សម្បូរបែបនៃ​សិល្បៈ​តំបន់ពែក្សរបស់​អ៊ីរ៉ង់។

ឯកឧត្តម ហែម វណ្ណឌី បានទទួល​ស្គាល់សមត្ថភាព ក៏ដូចជាសក្តានុពលរបស់អ៊ីរ៉ង់ និងបានជម្រាប់អំពីរបបពាណិជ្ជកម្ម​សេរីរបស់កម្ពុជា ដែលគាំទ្រដោយច្បាប់វិនិយោគថ្មី និងរបបលើក​ទឹកចិត្តដ៏គួរឱ្យទាក់ទាញ។

ឯកឧត្តមបានលើកឡើងថា កម្ពុជាជាសមាជិកអាស៊ាន សមាជិកនៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាច្រើន ដែលផ្តល់ឱ្យអ្នកវិនិយោគនូវលទ្ធភាពចូលទៅកាន់​ទីផ្សារយ៉ាង​ទូលំ​ទូលាយ។ អាទិភាពមួយរបស់ក្រសួងគឺការលើកកម្ពស់ផលិតផលពាក់កណ្តាលសម្រេច និងកាត់​បន្ថយការពឹង​ផ្អែកលើការនាំចូលវត្ថុធាតុដើម៕

អត្ថបទដែលជាប់ទាក់ទង