**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥

ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈ កំពុងបំពេញបេសកកម្មលើរបត់ថ្មី ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានគូសបញ្ជាក់ថា ក្នុងតួនាទីបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំជំនាន់មុន ក្រសួងមុខងារសាធារណៈ កំពុងបំពេញបេសកកម្មលើរបត់ថ្មី ជាមួយរាជរដ្ឋាភិបាលអាណត្តិទី៧ ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈដ៏ស្រួចស្រាវ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។

ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថាកិច្ចការទាំងអស់នេះទាមទារឱ្យយើងទាំងអស់គ្នា សម្របខ្លួនឱ្យបាន ហើយឱ្យកាន់តែឆាប់រហ័សជាមួយល្បឿនការងារ ទំហំការងារដែលកាន់តែធំ ក៏ដូចជាស្តង់ដារនៃរបៀបរបប វិជ្ជាជីវៈការងារកាន់តែខ្ពស់ ជាពិសេស ស្របពេលដែលចង្វាក់នៃការប្រកួតប្រជែងជាសាកល ទាំងកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ នយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា កំពុងមានភាពពុះកញ្ជ្រោលខ្លាំង។

ឯកឧត្តមបន្ថែមថា បេសកកម្មរបស់ក្រសួងមុខងារសាធារណៈ ដែលបាននិងកំពុងធ្វើនាពេលនេះ មិនមែនជារឿងបុគ្គល ឬជារឿងស្ថាប័នដោយឡែកនោះទេ តែនេះជាបេសកកម្មដែលមានភាពប្រទាក់ក្រឡាគ្នានៃសង្គមកម្ពុជា ដ្បិតថាយើងកំពុងតែចូលរួមអភិវឌ្ឍ កសាងពូនជ្រុំអនាគតប្រទេសជាតិចេញពីវិស័យនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានគូសរំលេចថា យើងទាំងអស់គ្នាកំពុងធានាឱកាសនៃវិបុលភាពសម្រាប់អ្នកជំនាន់ក្រោយឱ្យបានកាន់តែល្អប្រសើរ។ ជារួម យើងអាចនិយាយបានថា «យើងកំពុងបំពេញការងារផង និងកំពុងចូលរួមកសាងខឿនដឹកនាំប្រទេសសម្រាប់អ្នកជំនាន់ក្រោយ ចេញពីវិស័យមុខងារសាធារណៈផង»៕

អត្ថបទដែលជាប់ទាក់ទង