នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុញ្ញាតឱ្យអនុព័ន្ធយោធាអមស្ថានទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Tony Peckទើបតែងតាំងថ្មី ជាអនុព័ន្ធយោធាអមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ។
ក្នុងជំនួបនេះ ឯកឧត្តម សែម សុវណ្ណនី បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេសនុងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានជម្រាបជូនទៅលោក Tony Peck ថា ១៧ឆ្នាំមកនេះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនចូមរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ ចំនួន១០ប្រទេស រួមមានប្រទេស ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី ឆាដ ស៊ីរី សាយប្រឹស អាហ្វ្រិកកណ្តាល លីបង់ យេម៉ែន និងកុងហ្គោ។ ជាមួយគ្នាបច្ចុប្បន្ននេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ មាន ស៊ូដង់ខាងត្បូ ម៉ាលី អាហ្វ្រិកកណ្តាល លីបង់ និងកុងហ្គោ៕