**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជំរុញការសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភា ប្រកបដោយគុណភាព និងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលា តាមផែនការគ្រោងទុក

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញក្រុមការងារសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព និងបញ្ចប់ការសាងសង់បានទាន់ពេលវេលា ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លើយតបតម្រូវការរបស់រដ្ឋសភា។

ការជំរុញបែបនេះ បានធ្វើឡើងនៅក្នុងឱកាស សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភានិងលោក ង្វៀង ស៊ួនហ្វុក អតីតប្រធានាធិបតីវៀតណាម។

ក្រោយពីបានស្តាប់របាយការណ៍លម្អិតពីភាគីអនុវត្តគម្រោង ដែលមានការចូលរួមមតិពីគណៈកម្មការចំពោះកិច្ច គណៈកម្មការគ្រប់គ្រងគម្រោង(PMU) ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស(Archetype) ក្រុមហ៊ុនសាងសង់ (TCV) និងសមាជិកកិច្ចប្រជុំរួចមក សម្តេចរដ្ឋសភាធិបតី បានថ្លែងការកោតសរសើរដល់ក្រុមការងារទំាងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំអនុវត្តគម្រោងសាងសង់អគាររដ្ឋបាលថ្មីនេះ បានដំណើរការរហូតមកដល់ពេលនេះ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា សង្ឃឹមថា អគារនេះនឹងសាងសង់ចប់ជាស្ថាពរតាមកាលកំណត់ មានគុណភាពល្អរឹងមាំ មានសោភ័ណភាព និងការប្រើប្រាស់ទៀតសោតត្រូវមានប្រសិទ្ធភាពខ្ពស់ស្របតាមតម្រូវការ ហើយសម្តេចជឿជាក់ថា អគារដ៏ស្កឹមស្កៃនេះនឹងក្លាយជានិមិ្មតរូបនៃចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង