**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន

ភ្នំពេញ៖ ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ឯកឧត្តមបណ្ឌិត មាស ពិសិទ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីនៃអង្គភាពជំនាញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន ដែលដឹកនាំដោយលោកស្រី Tan Xiuhong សមាជិក Standing Committee of CPC Beihai Municipal Committee នៅទីស្តីការក្រសួង ។

ក្នុងជំនួបពិភាក្សាការងារនោះ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម បានជម្រាបជូនជាសង្ខេបនូវបច្ចុប្បន្នភាព និងគោលនយោបាយថ្មី នៃវិស័យកសិកម្មនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះរបាំងបច្ចេកទេស (SPS) ក្នុងគោលដៅជំរុញការនាំចេញកសិផលខ្មែរទៅកាន់ទីផ្សារបរទេស។

ចំពោះការងារនេះ លោកស្រី Tan Xiuhong គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ីហាយ នៃប្រទេសចិន បានថ្លែងប្រាប់ភាគីកម្ពុជាអំពីភូមិសាស្ត្រនៃក្រុងប៉ីហាយ ស្ថិតនៅក្នុងខេត្តក្វាងស៊ី ដែលមានកំពង់ផែសមុទ្រ ហើយត្រូវបានចាត់ជាក្រុងបើកចំហជើងមេឃ មានឧស្សហកម្មទំនើប និងសួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើបៗជាច្រើន សម្រាប់សម្រួលដល់ការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសនានានៅតំបន់អាស៊ាន រួមទាំងកម្ពុជាផងដែរ។

ដោយអនុវត្តតាមកិច្ចព្រមព្រៀងដ៏ខ្ពង់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២ លោកស្រី Tan Xiuhong បានបញ្ជាក់ថា ជំនួបជាមួយថ្នាក់ដឹកនាំក្រសួង ក៏ដូចជាបេសកកម្មនៅកម្ពុជានាពេលនេះ នឹងផ្ដល់ជាពន្លឺដល់ក្រុមការងាររបស់លោកស្រី ដើម្បីសិក្សាកំណត់ទីតាំងដឈានទៅសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន ដែលមានហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងបរិក្ខារទំនើប ដូចនៅក្រុងប៉ីហាយដែរ។

លោកស្រី Tan Xiuhong បញ្ជាក់ថា សួនឧស្សាហកម្មកម្ពុជា-ចិន នេះ អាចនឹងរួមចំណែកអភិវឌ្ឍ ដោយជួយសម្រួលដល់ការបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំង ២ ជាពិសេសការដោះរបាំងបច្ចេកទេស សម្រាប់ទំនិញនាំចេញពីកម្ពុជាទៅចិន និងទៅប្រទេសផ្សេងទៀត ខណៈទំនិញសំខាន់ៗដែលភាគីចិនចង់នាំចេញពីកម្ពុជា ដោយប្រើយន្តការសួនឧស្សាហកម្មនេះ មានដូចជា វត្ថុធាតុដើមសម្រាប់រោងចក្រ ដូចជាកម្ទេចឈើ អង្ករ កៅស៊ូ ផ្លែឈើ ដំឡូងមីស្ងួត ម្សៅដំឡូងមី ព្រមទាំងកសិផលជាច្រើនទៀត ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានជម្រាបជូនលោកស្រី Tan Xiuhong អំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម ក្នុងការសហការរៀបចំឲ្យមានសួនឧស្សាហកម្មនេះ និងសម្តែងនូវការសាទរចំពោះគំនិតផ្តួចផ្តើមដ៏ល្អទាំងឡាយខាងលើ ដែលពិតជាអាចរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម និងបង្កើនសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងផ្នែកកែច្នៃ វេចខ្ចប់ ទុកដាក់ ដោះរបាំងបច្ចេកទេស (SPS) និងនាំចេញកសិផល៕

អត្ថបទដែលជាប់ទាក់ទង