**វិភាគអន្តរជាតិ៖ មូលហេតុអ្វីបានជាលោក សុី ជីនពីង ជំរុញកិច្ចសហប្រតិបត្តិការ G20 ក្នុងវិបត្តិពិភពលោក**អ៊ីស្រាអែល បើកវាយប្រហារទីក្រុង Beirut បណ្ដាលឱ្យប្រធានទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហេសបូឡាម្នាក់បានស្លាប់**អភិបាលខេត្តសៀមរាប ទទួលស្វាគមន៍គណៈប្រតិភូនៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ IDC-CDI**អភិសន្តិបណ្ឌិត ស សុខា លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងបាក់ឌុបជាប់និទ្ទេស A ក្នុងខេត្តព្រៃវែង ឱ្យបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ជាទន់ដើម្បីអភិវឌ្ឍខ្លួន និងប្រទេសជាតិ ក្នុងនាមជាយុវជបន្តវេន**ពិធីបញ្ចាំងជាលើកដំបូងនៃភាពយន្តឯកសារផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរឿង « ពីមហាកំពែងដល់ Machu Picchu» និងការដាក់ឱ្យប្រើប្រាស់នៃផេកបណ្តាញទំនាក់ទំនងសង្គមជាភាសា Quechua បានប្រារព្ធធ្វើឡើងនៅរដ្ឋធានីប្រទេសប៉េរូ**លោកXi Jinpingជួបសន្ទនាជាមួយលោកដិនប្រធានាធិបតីអាមេរិក**នាយករដ្ឋមន្ត្រីអេត្យូពី សម្ពោធមជ្ឈមណ្ឌលស្រាវជ្រាវកោសល្យវិច្ច័យ ដែលគាំទ្រដោយចិន**លោក ស៊ី ជីនពីង អបអរសាទរចំពោះការដាក់ឱ្យដំណើរការនាវាខួងអណ្តូងទឹកជ្រៅរបស់ប្រទេសចិន**អ្នកនាំពាក្យក្រសួងការបរទេសចិន បង្ហាញលទ្ធផលស្តីពីជំនួបរវាងប្រធានាធិបតីចិន និងសហរដ្ឋអាមេរិក នៅទីក្រុងលីម៉ា**បេសកកម្ម របស់អាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ ត្រូវបានបញ្ចប់ដោយមោទនភាព**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋបាលក្រុងកំពង់សោម និងកិច្ចប្រជុំពាក់ព័ន្ធនឹងការបង្កើតក្រុងកំពង់សោម**ប្រធានាធិបតីចិន ប្តេជ្ញានឹងធ្វើការជាមួយរដ្ឋបាលអាមេរិក ដែលទើបចូលកាន់តំណែងថ្មី លោក ដូណាល់ ត្រាំ ខណៈជួបពិភាក្សាចុងក្រោយជាមួយលោក ចូ បៃដិន នៅប្រទេសប៉េរូ**ប្រជាជនអាល្លឺម៉ង់ ប្រមាណ៣លាននាក់ ដែលមានវ័យចំណាស់ កំពុងប្រឈមមុខនឹងភាពក្រីក្រ**យ៉ាងហោចណាស់មនុស្ស ៨នាក់ស្លាប់ និង ១៧នាក់រងរបួស ក្នុងពេលវាយប្រហារដោយកាំបិតនៅសាលាវិជ្ជាជីវៈមួយកន្លែងនៅភាគខាងកើតប្រទេសចិន**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្រ្តា ផ្ញើសារលិខិតគោរពជូនពរ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ**អភិបាលខេត្តតាកែវ ចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផលស្រូវ រដូវវស្សា និងដំណាំរួមផ្សំផ្សេងៗ របស់កសិករ**ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចលនាកាយរឹទិ្ធ គឺជាការអប់រំក្រៅប្រព័ន្ធ និងជាចលនាស្ម័គ្រចិត្តសម្រាប់កុមារ និងយុវជន ដែលបានចាប់បដិសនិ្ធឡើងនៅក្នុងឆ្នាំ១៩០៧**ក្រុមការងារការិយាល័យគ្រឹះស្ថានសិក្សានៃគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ចុះបំពេញបេសកកម្ម នៅប្រទេសចិន

ឯកឧត្តម​ អ៊ូច​ ភា ដឹងនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣​និងលើកទិសដៅឆ្នាំ២០២៤​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

ភ្នំពេញ៖ នា​ព្រឹកថ្ងៃព្រហស្បតិ៍​ ទី​ ១៨ ខែមករា​ ឆ្នាំ២០២៤​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ​ នឹងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​ បានអញ្ជេីញជាអធិបតីភាពបេីកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ​និងលើកទិសដៅឆ្នាំ២០២៤​ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ​។

កិច្ចប្រជុំនេះធ្វេីឡេីងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ​ នឹងដោយមានការអញ្ជេីញចូលរួមពីសំណាក់អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ នឹងលោក លោកស្រី អភិបាល​ អភិបាលរងក្រុងស្រុក​ ដែលជាសមាជិក សមាជិកាសាខា​-អនុសាខាកាកបាទក្រហមកម្ពុជាខេត្តក្រុងស្រុុក។

ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលមានវត្តមានចូលរួមប្រជុំដើម្បីបូកសរុបលទ្ធផលដែលសាខាសម្រេចបានរយៈពេល ១ ឆ្នាំ កន្លងទៅ ដែលសមទ្ធិផលការងារនេះគឺជាការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើររបស់គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា ក្នុងការរួមចំណែកជួយគ្នាទៅវិញទៅមក លើការងារមនុស្សធម៌ក្នុងទូទាំងខេត្ត។

ក្នុងនាមជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត​តាកែវ ឯកឧត្ដម អ៊ូច ភា សូមថ្លែងអំណរគុណ ដ៏ខ្ពង់ខ្ពស់បំផុតជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលាគ្រប់ទីកន្លែង ដោយមិនប្រកាន់បក្សពួក ពណ៌សម្បុរ ឬ និន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ថា បើតាមរបាយការណ៍សកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២៣ និងផែនការសកម្មភាពថវិកាសម្រាប់ឆ្នាំ២០២៤របស់សាខាកាកបាទក្រហមកម្ពុជាខេត្តថា សាខាបាននាំយកអំណោយមនុស្សធម៌រួមនឹងសម្ភារៈថវិកាទៅចែកជូនគ្រួសារប្រជាពលរដ្ឋ រងគ្រោះគ្រប់ប្រភេទទូទាំងខេត្តបានចំនួន ២,៥៩៤គ្រួសារក្នុងនោះរួមមាន៖ មាតុភាព ៥៦គ្រួសារ, ក្រីក្រ ៩២៧គ្រួសារ, ជរាគ្មានទីពឹង ២៨គ្រួសារ, ជំងឺទូទៅ ២៩គ្រួសារ, អេដស៍ ១៤៤នាក់, អគ្គីភ័យ ២៨គ្រួសារ, ខ្យល់កន្រ្ទាក់ ១,២៦៤គ្រួសារ, គ្រោះថ្នាក់ចរាចរណ៍ ១នាក់, រន្ទះបាញ់ ៧នាក់, សព ១០៧នាក់, ពិការ ២នាក់, ប្រគល់ផ្ទះ ១គ្រួសារ, សម្ភារៈចែកជូនរួមមាន៖ អង្ករ ៦០,៣៧៥គីឡូក្រាម, ក្រណាត់តង់ ១,២៩៣តង់, កន្ទេសជ័រ ២,២៤៨កន្ទេល, មុង ២,២៤៩មុង, ភួយ ២,២៤៩ភួយ, សារុង ២,២៤៩សារុង, ក្រមា ២,២៤៩ក្រមា, មី ៩៥៦កេស, ត្រីខកំប៉ុង ៥០យួរ, ទឹកក្រូច ២២៨កេស, ទឹកបរិសុទ្ធ ២២៨កេស, ទឹកដោះគោឆៅ ៥២ឡូ, ទឹកដោះគោក្រដាស ៤កេស, ទឹកដោះគោម្សៅសម្រាប់ទារក ៤កំប៉ុង, ឃីតកុមារ ៥០ឃីត, អាវយឺត ២៥អាវ, សម្ភារៈផ្ទះបាយ ២៨ឃីត, ស្ករស ៥០គីឡូក្រាម, ចំណាយជាថវិកាក្នុងរយៈពេល១ឆ្នាំ២០២៣ សាខាកាបាទក្រហមចំណាយជាថវិកាចំនួន ៤៣៥,៧៤៨,៨០០រៀល និងដុល្លារចំនួន ២៩,៣៩៣ដុល្លារអាមេរិក ៕

អត្ថបទដែលជាប់ទាក់ទង