**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា**ក្រសួងទេចរណ៍ ប្រកាសលទ្ធផលនៃជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ ជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា**វិវាទពាក់ព័ន្ធនិងកិច្ចសន្យាជួលដី និងផ្ទះមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីស្លាប់ដោយសារជំងឺផ្តាសាយបក្សី លើបុរសអាយុ២៨ឆ្នាំ**ភ្លើងឆេះព្រៃក្នុងទីក្រុង Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ**ប្រធានគណៈកម្មការអឺរ៉ុប មិនទាន់បានទទួលការអញ្ជើញ ឱ្យចូលរួមពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក**ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ផ្នែករាជធានី ខេត្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល**ក្រសួងការងារ បើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រុមអធិការកិច្ចអន្ដរក្រសួងក្នុងវិស័យកម្មន្ដសាល**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ រវាងប្រទេសទាំងពីរ**លោកជំទាវ ភឿង សកុណា ផ្តាំផ្ញេីកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥**ឆ្នាំ២០២៤ កម្ពុជាសម្រេចបានទំហំពាណិជ្ជកម្ម ជាង៥៤.៧៤ពាន់លានដុល្លារ កើនឡើង១៦.៩% បើធៀបនឹងឆ្នាំ២០២៣**ក្រសួងសាធារណការ និងការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង ចុះMOU ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក**កម្មវិធីស្រូវមិត្តក្រៀល បង្កើតឡើងជួយកិច្ចការងារអភិរក្សសត្វក្រៀល និងរួមចំណែកក្នុងការបង្កើនជីវភាពដល់សហគមន៍មូលដ្ឋាន នៅក្បែរតំបន់ការពារធម្មជាតិ**ថវិកាចំនួន ១៦៤.៦៥៥.០០០រៀល ដែលជាការបរិច្ចាគរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ត្រូវបានប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា**ប្រទេសចិន រក្សាការទាក់ទងជិតស្និទ្ធជាមួយ WHO ពាក់ព័ន្ធនឹងជំងឺផ្លូវដង្ហើម**កងទ័ពអាកាសអ៊ុយក្រែន៖ រុស្ស៊ីបានទម្លាក់គ្រាប់បែកលើអាកាសជាង ៥១.០០០ គ្រាប់ មកលើអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពាន**ប្រជាជនប៉ាណាម៉ារាប់រយនាក់ដើរដង្ហែក្បួនព្យុហយាត្រាដើម្បីប្រារព្ធខួបនៃការរើបម្រះចេញពីនឹមត្រួតត្រាប្រឆាំងនឹងការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើព្រែកជីកប៉ាណាម៉ា**ប្រធានសេវាសន្តិសុខប្រធានាធិបតី ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញការរារាំងកាតព្វកិច្ចផ្លូវការ ក្នុងការចាប់ខ្លួនប្រធានាធិបតី យូន ស៊ុកយ៉ុល **តម្លៃមាសមានស្ថិរភាព ខណៈដែលឈ្មួញរង់ចាំការចេញផ្សាយតួលេខការងារ នៅសហរដ្ឋអាមេរិក**នាយករដ្ឋមន្ត្រីអ៉ីតាលី៖ NATO ត្រូវតែផ្តោតអារម្មណ៍ខ្លាំង ទៅភាគខាងត្បូង និងអាហ្រ្វិក ពីព្រោះរុស្ស៉ីអាចបង្កើនវត្តមានរបស់ខ្លួន នៅភាគខាងកើតលីប៊ី បន្ទាប់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលស៉ីរី

ឯកឧត្តមរដ្ឋមន្ត្រី​ ថោ ជេដ្ឋា អញ្ជើញ​ចុះពិនិត្យ​វឌ្ឍនភាព​​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែកពោធិ នៅស្រុកស្រីសន្ធរ​

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត​ ខែបុស្ស​ ឆ្នាំ​ថោះ​ បញ្ចស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវនឹង​ថ្ងៃទី​១៨​ ខែ​មករា​ ឆ្នាំ​២០២៤​ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ អមដំណើរដោយឯកឧត្តម​ថ្នាក់ដឹកនាំ​ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម​​ បានអញ្ជើញ​ចុះ​ពិនិត្យ​​វឌ្ឍនភាព​គម្រោង​​​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែកពោធិ នៅឃុំព្រែកពោធិ​ ស្រុកស្រីសន្ធរ​ ខេត្ត​កំពង់ចាម​​ ដោយមានការចូលរួម​ពី​​​ឯកឧត្តម ខ្លួត ចិន្តា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម​ ​​​ប្រតិភូធនាគារ​អភិវឌ្ឍន៍អាស៊ី​ តំណាងដៃគូអភិវឌ្ឍន៍​​ ​និង​ទីប្រឹក្សា​បច្ចេកទេស​​។​

សូមជម្រាប​ថា​ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិ​ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដី​មានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹក​ទំនើប​បំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។​​ ប្រព័ន្ធធារាសាស្ត្រនេះ​មានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុប​ចំនួន ១៤​,៤២០ហិកតា ក្នុងនោះ​ផ្ទៃដីរដូវវស្សា ៧,៦២០ហិកតា និងផ្ទៃដីរដូវ​ប្រាំងចំនួន​ ៦,៨០០ហិកតា​ លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់​កណ្តាល ខេត្តកណ្តាល និង​ផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាស​ជួបជាមួយសហគមន៍​ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា​ គម្រោងប្រព័ន្ធធារាស្រ្ត​ព្រែកពោធិ​នេះមាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​​​បំពាក់ដោយស្ថានីយបូមទឹកទំនើប​បូមទឹកពីប្រភព​ទន្លេ​មេគង្គ​ ​ដែលមានសក្តានុពល​ក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់​វិស័យ​ សម្រាប់បម្រើឱ្យ​ជីវភាពរស់​នៅ​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ​​ ជាសមិទ្ធផលថ្មីមួយ​ទៀត​របស់​រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា​​ ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​របស់សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា។​

ជាមួយគ្នានេះដែរ​​ ឯកឧត្តម​រដ្ឋមន្រ្តី​បានថ្លែងនូវ​ការកោតសរសើរដល់​ក្រុមការងារបច្ចេកទេសសាងសង់​ដែល​បាន​​ខិតខំធ្វើការ​ បើទោះជា​​ជួបឧបសគ្គ​ ​​និងបញ្ហាប្រឈមមួយចំនួន​ក្នុង​ពេលនៃ​ការរីករាលនៃ​ជំងឺកូវីដ១៩​ក៏​ដោយ។ ឯកឧត្តមរដ្ឋមន្ត្រី​ក៏​បាន​ណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយម​ត្រូវបន្តតាមដាន និង​បន្ត​សហការ​ជាមួយ​អាជ្ញាធរដែនដី​ និងអ្នកពាក់ព័ន្ធទាំងអស់​​​ធ្វើយ៉ាងណាឱ្យ​សំណង់នេះ​មានគុណភាព​រឹង​មាំ​យូរអង្វែង ដើម្បីបម្រើជាប្រយោជន៍ដល់ការងារបង្កបង្កើនផល និងការ​ផ្តត់ផ្គង់ទឹកប្រើប្រាស់ដល់ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​​​ប្រជាពលរដ្ឋក្នុងតំបន់។

គួរ​​បញ្ជាក់ថា​ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារ​វិនិយោគ​​​អឺរ៉ុប​ និង​រដ្ឋាភិបាល​នៃ​ប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការ​សាង​សង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ​មានគោលបំណង ដើម្បីទប់ទល់នឹង​ការប្រែ​ប្រួល​អាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្រប់វិស័យ។ ជាមួយ​គ្នានេះ​ក្រសួងធនធានទឹក និងឧតុនិយមគ្រោងបើកវគ្គបណ្តុះបណ្តាលជូនដល់មន្រ្តីរាជការពាក់ព័ន្ធ​ទាំង​អស់ និងអាជ្ញាធរ​ថ្នាក់ក្រោមជាតិគ្រប់កម្រិតអំពីវិធីសាស្រ្តប្រើប្រាស់ស្ថានីយបូមទឹកដ៏ទំនើបនេះ និង​រៀបចំ​សហគមន៍កសិករប្រើប្រាស់ទឹក(សកបទ) ដើម្បីដំណើរការប្រកបដោយនិរន្តរភាពលើប្រព័ន្ធ​ធារាសាស្រ្ត​នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង