**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

អាជ្ញាធរភ្នំពេញ និងមន្រ្តីជំនាញអន្តោប្រវេសន៍ ឯកភាពបង្កើតក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ចុះពិនិត្យជនអន្តោប្រវេសន៍ តាមរោងចក្រសហគ្រាស ឬក្រុមហ៊ុនឯកជននានា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឯកភាពគ្នា ឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យ ជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាស ឬក្រុមហ៊ុនឯកជននានា ខណៈការចុះព្រមៗ គ្នាតែម្តងបែបនេះ គឺមិនរំខានការងារច្រើន ។

ការឯកាភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវ លើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពេលកម្មបរទេស នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។

ក្នុងនោះឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា កិច្ចពិភាក្សាការងារ ធ្វើឡើង ដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋានគតិយុត្ត សំដៅបង្កើនការគ្រប់គ្រង ជនបរទេស ដែលបាន និងកំពុងរស់នៅរាជធានីភ្នំពេញ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

ឯកឧត្ដម ឃួង ស្រេង លើកឡើងថា យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នា បំពេញបន្ថែម ។ យើងត្រូវរកសំណាញ់មួយ ដែលអាចឲ្យជនបរទេស និងប្រជាពលរដ្ឋរស់នៅ ក្នុងសំណាញ់ច្បាប់នេះទាំងអស់គ្នា ។ ក្នុងនោះ ចំពោះការស្នើសុំ ឲ្យមានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យ ជនអន្តោប្រវេសន៍ នៅតាមរោងចក្រ សហគ្រាសឬ ក្រុមហ៊ុនឯកជន នានានោះ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ដោយលោកយល់ឃើញថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំឲ្យខាងរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជនទាំងនោះ ធុញទ្រាន់ជាមួយកម្លាំង ។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក សុខ វាសនា បានលើកឡើងថា​ ការស្នើឲ្យមាន ជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាន នៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគ របស់ជនបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជៀសវាង ការអនុវត្តជាន់តួនាទីភារកិច្ច របស់នាយកដ្ឋានជំនាញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕  

អត្ថបទដែលជាប់ទាក់ទង