ក្រសួងរ៉ែ ចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុនបារាំង ដើម្បីបង្កើនល្បឿនអន្តរកាល ថាមពលបៃតងរបស់កម្ពុជា
ភ្នំពេញ៖ អនុស្សារណៈយោគយល់គ្នាសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យថាមពលចំនួន ៣ ត្រូវបានចុះហត្ថលេខារវាងក្រសួងរ៉ែនិងថាមពល និងក្រុមហ៊ុនសាធារណៈ និងឯកជនរបស់បារាំង រួមមាន៖ ក្រុមហ៊ុន Hydrogène de France SA (HDF) ក្រមហ៊ុន Electricité du France SA (EDF) ក្រុមហ៊ុន Vinci Construction Grand Projects និង ក្រុមហ៊ុន Sage Engineering ក្នុងគោលដៅបង្កើនល្បឿនអន្តរកាលថាមពលបៃតងរបស់កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។