**អឺរ៉ុបប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយឈានដល់ឆ្នាំ២០២៥**កប៉ាល់ទេសចរណ៍ធំដំបូងគេរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៦០ម៉ឺននាក់**មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ**ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

ឯកឧត្តមរដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន ដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវ ២១ខ្សែ នៅស្រុកឧត្តុង្គ និងស្រុកសំរោងទង

ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាឡើងវិញផ្លូវក្រាលក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ០៥០ម៉ែត្រ ទទឹង ០៦ម៉ែត្រ ស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ លូមូលមុខពីរចំនួន ០១កន្លែង ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ ២០២១ កន្លងទៅ។

ផ្លូវ និងសំណង់សិល្បការ្យខាងលើមានទីតាំងតភ្ជាប់ពីភូមិត្រពាំងជ្រៅ ទៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណ្ឌភាពផ្លូវនេះរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបាននាំយកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងបានជម្រាបជូនអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកម្រិតផ្លូវ ដោយប្រែពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងនៅពេលឆាប់ខាងមុខ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ។

បន្ទាប់មកទៀត ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ មានប្រវែង ៦,៨០ គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិវល្លិ៍ព្រេង ឃុំតាអែង ទៅកាន់ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាលទ្ធផលសម្រេចបានប្រមាណ ៥៥% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅដំណាច់ខែមិថុនាឆ្នាំ ២០២៤ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង