**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ស្នងការរាជធានីភ្នំពេញ បញ្ជាឲ្យចាត់វិធានការច្បាប់តឹងរឹងបំផុតចំពោះបុរសម្នាក់ដែលស្រវឹងជោគបើករថយន្ដ Ford Raptor បុកអ្នកជិះម៉ូតូ និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅខណ្ឌព្រែកព្នៅ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យចាត់វិធានការច្បាប់តឹងរឹងបំផុតចំពោះបុរសវ័យចំណាស់ម្នាក់ ដែល បើករថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Ford F-150 Raptor ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 2BL-6655 ក្នុងស្ថានភាពស្រវឹងជោគជាំ បុកអ្នកជិះម៉ូតូម្នាក់ស្លាប់ភ្លាមៗមួយរំពេច រួចបន្ដទៅបុកតូបលក់កាហ្វេមួយទៀត ទើបទៅមុខលែងរួច។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវបេតុងវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវរថយន្ដបង្កបុក និងកិនបន្ថែមបណ្ដាលឲ្យស្លាប់នេះ ជិះម៉ូតូមួយគ្រឿងម៉ាក ZUSUKI VIVA ពាក់ផ្លាកលេខភ្នំពេញ 1Y-2966។

ប្រភពព័ត៌មានបានបញ្ជាក់ថា ដើមឡើងរថយន្ដបុកម៉ូតូភ្លាម ជនរងគ្រោះមិនទាន់បាត់បង់ជីវិតនោះទេ ពោលគ្រាន់តែរងរបួស ហើយងើបឡើង ប៉ុន្ដែរថយន្ដមិនឈប់នោះទេ ដោយអ្នកបើកបរបានបើកកិនពីលើបន្ថែម បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្ដង រួចបានជ្រុលទៅបុកតូបកាហ្វេទើបទៅមុខលែងរួច។

រូបភាពវីដេអូនៅកន្លែងកើតហេតុ បានឲ្យដឹងទៀតថា អ្នកបើកបររថយន្ដបង្កដែលជាបុរសវ័យចំណាស់នោះ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយសូម្បីតែដើរក៏មិនរួចផង ដោយត្រូវសមត្ថកិច្ចគ្រាឲ្យឡើងជិះម៉ូតូ ទាំងដែលជនបង្កនោះ ហាក់ព្យាយាមគេចវេសពីកន្លែងកើតហេតុទៀតផង។
យ៉ាងណាមិញ ក្រោយកើតហេតុ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ និងធ្វើការវាស់វែងដោយយករថយន្ដ និងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ។

ជុំវិញករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះថា ករណីនេះបានដាក់បទបញ្ជាឲ្យអនុវត្តវិធានការច្បាប់ដ៏តឹងរឹងបំផុត។ ឧត្តមសេនីយ៍ឯកបានបញ្ជាក់បែបនេះថា «ខ្ញុំបញ្ជាឲ្យចាត់វិធានការតាមផ្លូវច្បាប់ ដ៏តឹងរឹងបំផុត»។

ជាមួយគ្នានេះ ក្រុមគ្រួសាររបស់ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍ បានបង្ហោះនូវសារ និងភ្ជាប់ជាមួយរូបភាពនៃការធ្វើបុណ្យសពដ៏គួរឲ្យសោកសង្វេងនៅពេលបាត់បង់សមាជិកគ្រួសារភ្លាមៗមួយរំពេច ដោយសារតែជនស្រវឹងបើករថយន្ដបុកស្លាប់យ៉ាងដូច្នេះ។

ម្ចាស់គណនីឈ្មោះ Noun Channmariya ដែលជាកូនរបស់ជនរងគ្រោះ បានបង្ហោះសារបែបនេះថា «នេះជាអ្វីដែលអ្នកបន្សល់ទុកឲ្យគ្រួសារខ្ញុំ ដែលអ្នកយកឪពុក លោកតា ប្ដី ពីគ្រួសារខ្ញុំ តើង្នកត្រូវសងអ្វីឲ្យសាកសមសម្រាប់គ្រួសារខ្ញុំ។ ឪពុកខ្ញុំគាត់ងើបរួចហើយ ហេតុអ្វីអ្នកបន្ថែមទៀត អ្នកមានចេតនាធ្វើអត្តឃាតឪពុកខ្ញុំរឺ»។

គួរជម្រាបថា មួយរយៈពេលចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានហក់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ពិសេសកើតឡើងនៅពេលរាត្រី ដែលភាគច្រើនជនបង្កស្ថិតតែក្នុងស្ថានភាពស្រវឹង ហើយនៅពេលមានគ្រោះថ្នាក់ម្ដងៗ ជនរងគ្រោះសុទ្ធតែបាត់បង់ជីវិត៕

អត្ថបទដែលជាប់ទាក់ទង