**ប្រព័ន្ធខែលប្រឆាំងមីស៊ីលដ៏ទំនើប របស់អាមេរិក ត្រូវបានប្រើប្រាស់នៅអ៉ីស្រាអែល ដើម្បីបាញ់ស្ទាក់មីស៊ីលមួយគ្រាប់**ប្រធានាធិបតីអ៊ុយក្រែន ថាទាហានកូរ៉េខាងជើងដែលត្រូវបានដាក់ពង្រាយទៅកាន់តំបន់ Kursk របស់រុស្ស៉ី បានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ**ក្រុមហ៊ុនសិង្ហបុរីមួយកំពុងផ្ដល់ជូនសេវាកម្មដ៏ចម្លែកមួយ គឺមន្តអាគមដាក់ស្នេហ៍**កម្ពុជាបន្តបណ្តេញជនជាតិវៀតណាម ១៨នាក់ទៀតចេញពីប្រទេស ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**កាកបាទក្រហមកម្ពុជា ឧបត្ថម្ភអំណោយមនុស្សធម៌ជាលើកទី៣ ជួយសម្រាលការលំបាកដល់ជនមានពិការភាព ចំនួន ៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក**នាយឧត្តមសេនីយ៍ វង្ស ពិសេន ផ្ញើសារជូនកងទ័ពទូទាំងប្រទេស ក្នុងឱកាសចូលឆ្នាំសកល២០២៥**វៀតណាម ប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារលិខិតគោរពជូនពរ សម្តេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ជំរុញអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ត្រួតពិនិត្យឲ្យបានហ្មត់ចត់ចំពោះការចេញ-ចូលរបស់ជនបរទេស**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រៀបចំវគ្គបណ្តុះបណ្តាលជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ជូនដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តសៀមរាប**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន

នាយអនុព័ន្ធយោធាអូស្រ្តាលី កោតសរសើរយ៉ាងខ្លាំងចំពោះ សកម្មភាពរួមគ្នារវាង កម្ពុជា-អូស្រ្តាលី ក្នុងប្រតិបត្តិការរក្សាសន្តិភាព

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Tony Peck ចូលជួបសម្តែងការគួរសម និងបង្ហាញខ្លួន ក្នុងនាមនាយអនុព័ន្ធយោធាអូស្រ្តាលីថ្មី ប្រចាំកម្ពុជា នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។

នាជំនួបនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានពាំនាំយកពាក្យពេចន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ការ​​បរ​​ទេស និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានមកដល់កម្ពុជារបស់ លោកវរសេនីយ៍ឯក Tony Peck និងបានអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនអូស្រ្តាលី ដែលតែងជួយគាំទ្រកម្ពុជា ក្នុងប្រតិបត្តិការរក្សាសន្តិភាពកន្លងមក។ អូស្រ្តាលី ជាប្រទេសទី១ ដែលបានផ្តល់វគ្គហ្វឹកហ្វឺនបោសសម្អាតមីន នាយទាហានសេនាធិការ សង្កេតការណ៍ និងបានជួយជ្រោមជ្រែងកម្ពុជា ក្នុងការបញ្ជូនកងលេខ១៣៥ ទៅកាន់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់។ រហូតមកដល់បច្ចុប្បន្ន អូស្រ្តាលី បានផ្តល់វគ្គហ្វឹកហ្វឺនទាំងក្នុងនិងក្រៅប្រទេស សរុបចំនួន ២៥វគ្គ មានសិក្ខាកាមចូលរួម ១៥៤នាក់។ឆ្នាំ២០២៤នេះ ជាខួបលើកទី៧២ នៃទំនាកទំនងការទូតកម្ពុជា-អូស្រ្តាលី ជាពិសេសជាឆ្នាំដៅខួបលើកទី៣២ ដែលកម្ពុជា ធ្លាប់ទទួលទាហានមួកខៀវអង្គការសហប្រជាជាតិ ក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពអូស្ត្រាលី ជាង៥០០នាក់ មន្រ្តីជាន់ខ្ពស់ និងឧទ្ធម្ភាគចក្រចំនួន៦គ្រឿង ជួយគាំទ្រ និងពង្រឹងបេសកកម្ម UNTAC នៅកម្ពុជា ដោយមានការដឹកនាំដោយឧត្តមសេនីយ៍ឯក John Sanderson មេបញ្ជាការបេសកកម្ម UNTAC ដែលជាជនជាតិអូស្រ្តាលី ហើយយើងនៅចងចាំគុណូបការៈនេះជាដ៏រាបរៀងមក។ស្របតាមសេចក្តីថ្លែងការនៅអង្គការសហប្រជាជាតិរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃកម្ពុជា បានប្តេជ្ញាចិត្តក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពឱ្យកាន់តែពេញលេញថែមទៀត នាយឧត្តមសេនីយ៍ រំពឹងថា អូស្រ្តាលី នឹងផ្តល់វគ្គហ្វឹកហ្វឺនកាន់តែច្រើន។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ សង្ឃឹមថា អូស្រ្តាលីនឹងបង្កើតឱ្យមានវគ្គហ្វឹកហ្វឺនក្នុង និងក្រៅស្រុករយៈពេលវែង-ខ្លីបន្ថែម ដោយអាចរួមបញ្ចូលទាំងកងកម្លាំងមួកខៀវ នគរបាល និងរាជអាវុធហត្ថ។ លើសពីនេះ នាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យពង្រីកវគ្គហ្វឹកហ្វឺនពីទ្វេភាគី ទៅជាត្រីភាគីផងដែរ។

លោកវរសេនីយ៍ឯក Tony Peck បានកោតសរសើរយ៉ាងខ្លាំងចំពោះ សកម្មភាព ដែលបានចូលរួមជាមួយគ្នារវាង កម្ពុជា-អូស្រ្តាលី ក្នុងប្រតិបត្តិការរក្សាសន្តិភាព។ កម្ពុជា បានប្រែក្លាយខ្លួនពីប្រទេស ដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាព អ.ស.ប. មកជាប្រទេស ដែលបានចូលរួមយ៉ាងសកម្មក្នុងការបញ្ជូនកងកម្លាំងមួកខៀវ ចូលរួមបេសកកម្មរក្សាសន្តិភាព អ.ស.ប។

លោកវរសេនីយ៍ឯក បានទទួលយកសំណើររបស់អគ្គនាយក ដោយរីករាយ រួមទាំងបានប្តេជ្ញាបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសបង្កើនវគ្គហ្វឹកហ្វឺនឱ្យបានកាន់ច្រើន៕

អត្ថបទដែលជាប់ទាក់ទង