**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ

ឯកឧត្ដមបណ្ឌិត កៅ គឹមហួន បើកកិច្ចប្រជុំគណៈកម្មាធិការ នៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានលើកដំបូង និងចូលរួមក្នុងកម្មវិធី២ផ្សេងទៀត

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកកិច្ចប្រជុំ គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) លើកដំបូង នៃឆ្នាំ២០២៤។

នៅក្នុងសន្ទរកថាបើក លោកបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ពីសារៈសំខាន់ នៃមូលបទរបស់ប្រទេសឡាវដែលជាប្រធានអាស៊ានឆ្នាំ២០២៤ «អាស៊ានៈ ពង្រឹងការតភ្ជាប់ និងភាពធន់» គឺមានលក្ខណៈសមស្រប និងទាន់ពេលវេលា ស្របជាមួយនឹងស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចពេលបច្ចុប្បន្ន។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីតម្រូវការឲ្យអាស៊ានពង្រឹងសាមគ្គីភាពរបស់ខ្លួន និងបន្តប្រកាន់ខ្ជាប់នូវមជ្ឈភាពអាស៊ាន ដើម្បីពង្រឹងសមាហរណកម្មសេដ្ឋកិច្ច ការបើកទូលាយ និងការតភ្ជាប់បន្ថែមទៀត។ លោកក៏បានបង្ហាញពីការគាំទ្រ របស់លេខាធិការដ្ឋានអាស៊ាន ធ្វើយ៉ាងណាឲ្យការធ្វើជាប្រធានអាស៊ានរបស់ឡាវ ទទួលបានជោគជ័យផងដែរនៅឆ្នាំនេះ។

បន្ទាប់មកនៅថ្ងៃដដែល លោកបណ្ឌិត កៅ គឹមហួន ក៏បានអនុញ្ញាតឲ្យបណ្ឌិត Long Jisheng ប្រធានក្រុមហ៊ុន Shanghai SUS Environment Co., Ltd. ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការ ដើម្បីផ្លាស់ប្តូរការអនុវត្តល្អៗ នវានុវត្តន៍ និងបច្ចេកវិទ្យាពាក់ព័ន្ធនឹងការគ្រប់គ្រងកាកសំណល់ និងដំណោះស្រាយកែច្នៃសំរាមទៅជាថាមពល។

នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បណ្ឌិត កៅ គឹមហួន ក៏បានបន្ដអញ្ជើញចូលរួមពិសាបាយថ្ងៃត្រង់ រៀបចំដោយ លោក Bovonethat DOUANGCHAK តំណាងអចិន្ត្រៃយ៍ឡាវប្រចាំអាស៊ាន និងជាប្រធាន គណៈកម្មាធិការនៃតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) ឆ្នាំ២០២៤ ក្រោយពីកិច្ចប្រជុំ CPR លើកដំបូង នៃឆ្នាំ២០២៤ ត្រូវបានបញ្ចប់ដោយជោគជ័យ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមផងដែរពីសំណាក់ សមាជិក CPR ផ្សេងទៀត តំណាងទីម័រខាងកើតប្រចាំអាស៊ាន តំណាងក្រុមការងារ CPR អគ្គលេខាធិការរងអាស៊ាន និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង