**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អង្គការ UNFPA សន្យាបន្តគាំទ្រក្រសួងផែនការ លើកិច្ចសហប្រតិបត្តិការដែលបានអនុវត្តរួមគ្នា

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបលោកស្រី Sandra Bernklau តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងផែនការ លើកម្មវិធីប្រចាំប្រទេសរបស់អង្គការ UNFPA សម្រាប់រយៈពេល ២០២៤-២០២៨។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការស្វាគមន៍ និងអរគុណចំពោះលោកស្រី ព្រមទាំងសហការី អញ្ជើញមកចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងផែនការ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងនូវអំណរគុណផងដែរ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរកន្លងមករវាងក្រសួងផែនការ និងអង្គការ UNFPA ប្រកបដោយលទ្ធផលផ្លែផ្កា លើការងារជំរឿន អង្កេតនានា ទាំងថវិកា និងបច្ចេកទេស ដែលជាផ្នែកមួយដែលធ្វើឱ្យល្អប្រសើរនូវប្រភពទិន្នន័យដែលមានសារៈសំខាន់បំផុត គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធ ក្នុងការរៀបចំផែនការ គោលនយោបាយ ទស្សនទានផ្សេងៗ ចាប់តាំងពីឆ្នាំ១៩៩៨មក ជាមួយនឹងផ្តល់នូវការបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសមន្ត្រីស្ថិតិក្នុងកិច្ចការធ្វើជំរឿន អង្កេតនេះ ឯកឧត្តមរដ្ឋមន្ត្រី មានបំណងធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវការធ្វើជំរឿន អង្កេតមានលក្ខណៈវិទ្យាសាស្ត្រ បច្ចេកទេសទំនើប ដែលទាមទារឱ្យមានធនធានសម្រាប់គាំទ្រផងដែរ ដែលឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់ អង្គការ UNFPA ពិនិត្យមើលលទ្ធភាពបន្ថែមដើម្បីគាំទ្រដល់កិច្ចការងារនេះ។

ក្រៅពីការងារពាក់ព័ន្ធនឹងវិស័យទិន្នន័យ UNFPA ក៏បានគាំទ្រក្រសួងផែនការផងដែរ លើការងាររៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, ការរៀបចំ និងផ្សព្វផ្សាយក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ២០១៦-២០៣០, បញ្ជីកែសម្រួល បញ្ជីចំនុចដៅ សូចនាករ និងតម្លៃចំណុចដៅ គ.អ.ច.ក. និងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត។ ចំពោះគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ជាពិសេសការតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ UNFPA បានដើរតួនាទីយ៉ាងសំខាន់ និងបានគាំទ្រយ៉ាងពេញទំហឹង ដោយបានជំរុញការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្តរបស់កម្ពុជា ក្នុងថ្នាក់ជាតិ ទៅថ្នាក់តំបន់ និងថ្នាក់កម្រិតពិភពលោក សម្រេច និងបានប្រែក្លាយមុខមាត់ដ៏ត្រចះត្រចង់របស់កម្ពុជា រះឡើងលើឆាកអន្តរជាតិ។

ជាមួយសមិទ្ធផលសំខាន់ៗជាច្រើន ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងផែនការ និង អង្គការ UNFPA ក្នុងឱកាសជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់លោកស្រី តំណាង UNFPA ពិនិត្យលទ្ធភាព គាំទ្រ កៀរគរធនធាន និងដៃគូ (UN Families) ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេដងថែមទៀត ដើម្បីសម្រេចឱ្យបានលទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេចឱ្យបានក្នុងក្របខណ្ឌអភិវឌ្ឍប្រកបដោយចីរភាព(SDGs, CSDGs) ឆ្នាំ២០៣០ ព្រមទាំងកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍(ICPD)ផងដែរ។

ថ្លែងក្នុងជំនួប លោកស្រី តំណាងUNFPA បានលើកឡើងថា UNFPA បាននិងកំពុងសហការយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងផែនការអស់រយៈពេលជិត៣ទសវត្សរ៍មកហើយ។ លោកស្រីបន្តថា ក្នុងភាពជាដៃគូ UNFPAបានផ្តល់ការអភិវឌ្ឍយ៉ាងសំខាន់នៅក្នុងការបង្កើតទិន្នន័យប្រជាជន ផ្អែកលើភស្តុតាង និងធ្វើឱ្យប្រសើរឡើងភ្លាមៗសម្រាប់ការធ្វើគោលនយោបាយ និងការអភិវឌ្ឍផែនការ និងគោលនយោបាយជាតិ។ លោកស្រីបន្ថែមថា ទាំងនេះ បានចូលរួមចំណែកក្នុងការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពនៃគោលនយោបាយ និងផែនការជាតិ ជាពិសេសក្នុងការរាយការណ៍ពីរបៀបវារៈ MDGs និង ICPD ដែលកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

មុននឹងបញ្ចប់កិច្ចជំនួប លោកស្រី បានថ្លែងអំណរគុណឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាពេលនេះ លោកស្រីសន្យាថា UNFPA នៅតែបន្តគាំទ្រក្រសួងផែនការ លើកិច្ចសហប្រតិបត្តិការដែលបានអនុវត្តរួមគ្នា នឹងសន្យាពិនិត្យមើលលទ្ធភាពបន្ថែមទៀត ផ្អែកតាមកម្មវិធីប្រចាំប្រទេសរបស់ UNFPA សម្រាប់រយៈពេល ២០២៤-២០២៨ ជាពិសេសការធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រភពទិន្នន័យដែលច្បាស់លាស់ និងគួរឱ្យទុកចិត្តបាន ៕

អត្ថបទដែលជាប់ទាក់ទង