សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីបារាំង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលជួបពិភាក្សាការងារផ្លូវការជាមួយ ឯកឧត្ដម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-បារាំង នៅក្នុងវិស័យនៃចំណាប់អារម្មណ៍រួម និងផលប្រយោជន៍រួមសម្រាប់ប្រជាជាតិទាំងពីរ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕