**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរដែលស្នើដោយរដ្ឋបាលថ្នាក់ក្រោមជាតិ**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ថ្វាយសារលិខិតថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥**ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក បង្ហាញចំណាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យថាមពលកកេីតឡើងវិញ**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរសម្អាតអនាម័យបរិស្ថាន នៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្ត ឱ្យបានស្អាតល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍**ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការរបស់ក្រសួងអភិវឌ្ឍន៍ជនបទ**ឧត្តមសេនីយ៍ មីន អ៊ោងឡាំង៖ ទោះបីជាមានការអញ្ជើញឱ្យដោះស្រាយជម្លោះប្រដាប់អាវុធតាមរយៈការសន្ទនានយោបាយ និងការចរចា ក៏ក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅតែបន្តមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងតំបន់**ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ចុះហត្ថលេខាលើច្បាប់ថវិកាឆ្នាំ២០២៥**ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក បញ្ជា ឱ្យ ស៊ើបអង្កេត សុវត្ថិភាព ផ្លូវអាកាស ក្រោយមានគ្រោះថ្នាក់ផ្តាច់ជីវិតមនុស្ស១៧៩នាក់**សាកសពបុរសជនជាតិចិនម្នាក់ ត្រូវបានបុគ្គលិកអនាម័យក្នុងផ្ទះសំណាក់ ប្រទះឃើញក្នុងវ៉ាលី បង្កការភ្ញាក់ផ្អើលនៅក្រុងប៉ោយប៉ែត**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

យុវជនរាប់រយនាក់ បន្តចុះឈ្មោះចូលរៀនជំនាញ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១

ភ្នំពេញ៖ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ មករា ឆ្នាំ២០២៤ បានឲ្យដឹងថា យុវជនរាប់រយនាក់នៅតែបន្តមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជាបន្តបន្ទាប់ ក្រោយប្រកាសបើកបវេសនកាលវគ្គទី១ ប្រព្រឹត្តទៅយ៉ាងរលូននៅទូទាំងប្រទេស។

បើតាមឯកឧត្តម ក្រសួងការងារបានបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គដំបូងកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ថ្មីៗកន្លងទៅ ដែលក្នុងនោះមានសិស្សចំនួន១៥០០០នាក់ ត្រូវបានបែងចែកជា ៥០០ថ្នាក់បច្ចេកទេសនៅទូទាំងប្រទេស។

ឯកឧត្តមបន្តថា បន្ទាប់ពីបើកវគ្គនៃការបណ្តុះបណ្តាលដំបូងនេះរួច នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែទទួលបានយុវជនបានមកចុះឈ្មោះចូលរៀនជំនាញជាបន្តបន្ទាប់នៅទូទាំងប្រទេសដដែល ខណៈគិតត្រឹមថ្ងៃទី១៨ មករានេះក្រសួងការងារទទួលបានយុវជនចុះឈ្មោះចូលរៀនចំនួន ២៥៣២៧នាក់ហើយ ។

ឯកឧត្តមគូសបញ្ជាក់ថា បើទោះបីជាក្រសួងការងារបានបើកបវេសនកាលវគ្គទី១ជាផ្លូវការរួចហើយយ៉ាងណាក្តី ក៏ប៉ុន្តែនៅតាមបណ្តាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសនៅតែបន្តទទួលយុវជនចុះឈ្មោះចូលរៀនជំនាញរបស់រាជរដ្ឋាភិបាលនេះ ពោលគឺយុវជនដែលមិនទាន់បានចុះឈ្មោះវគ្គទី១នៅតែអាចមកចុះឈ្មោះចូលរៀនជំនាញនេះបានជារៀងរាល់ថ្ងៃ។

ឯកឧត្តមបានអំពាវនាវឱ្យអាណាព្យាបាល និងយុវជនដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសឱ្យរួសរាន់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានទាំងឡាយណាដែលនៅក្បែរពួកគេ។ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែទទួលការរៀនជំនាញដោយឥតគិតថ្លៃ និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភដដែល។

គូរបញ្ជាក់ផងដែរថាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលបានបើកជាផ្លូវការកាលពីខែវិច្ឆិកា ឆ្នាំ២០២៣នោះ បានបោះជំហ៊ានមួយដំណាក់កាលទៀតហើយពោលគឺកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកបវេសនកាលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូងដែលមានយុវជនចំនួន១៥០០០នាក់ ក្នុងនោះមាន៥០០ថ្នាក់បណ្តុះបណ្តាលនៅទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង