មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង កោតសរសើរ និងវាយតម្លៃខ្ពស់ លើកិច្ចខិតខំបំពេញភារកិច្ចរបស់ នាយ-ពលទាហាន ចំណុះអង្គភាព
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានថ្លែងអំណរគុណ និងកោតសរសើរដល់នាយ-ពលទាហាន គ្រប់បណ្តាកងឯកភាព និង ការិយាល័យ ផ្នែកចំណុះ ទីបញ្ជាការ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ឲ្យ ទទួលបានលទ្ធផលល្អប្រសើរ ។
ឯកឧត្តម មេបញ្ជាការ ថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាប្រចាំខែមករា និងលើកទិសដៅអនុវត្តខែកុម្ភៈឆ្នាំ២០២៤ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកមេបញ្ជាការរង នាយសេនាធិការរង មេបញ្ជាការ គ្រប់បណ្តាកងឯកភាព ព្រមទាំងនាយ-ពលទាហាទាំងអស់ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ច បានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមកនេះ ។
ឯកឧត្តម មេបញ្ជាការ បានបន្តណែនាំដល់ក្រុមការងារទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីឈានទៅដល់គោលដៅ និងទទួលបានលទ្ធផលកាន់តែប្រសើរបន្ថែមទៀត ។
ជាចុងបញ្ចប់ ឯកឧត្តម មេបញ្ជាការ បានជូនពរដល់ ក្រុមការងារទាំងអស់ មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕