កីឡាករប្រដាល់ប្រេស៊ីល អេឡិច សាន់ដ្រូ ទទួលបានសញ្ជាតិខ្មែរ
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ប្រេស៊ីលអេឡិច សាន់ដ្រូ ដែលមានឈ្មោះខ្មែរថា សែន ច័ន្ទរិទ្ធីស័ក្ត។
កីឡាករអេឡិច សាន់ដ្រូ សូមគោរពថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសប្រទានសញ្ជាតិខ្មែរ ដល់រូបគេ។
ជាមួយគ្នានោះ កីឡាករអេឡិច សាន់ដ្រូ ក៏បានសូមគោរពអរព្រះគុណ និងសូមអរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចទាំងពីរបានជួយជ្រុមជ្រែង ខ្នះខ្នែងធ្វើយ៉ាងណាដើម្បីផ្តល់ឲ្យនៅសញ្ជាតិខ្មែរដល់កីឡាករ អេឡិច សាន់ដ្រូ ទទួលបានសញ្ជាតិខ្មែរតាមសេចក្តីប៉ងប្រាថ្នារបស់កីឡាករដើមកំណើសញ្ជាតិប្រស៊ីលរូបនេះ៕