សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ នាយកប្រតិបត្តិ ក្រុមហ៊ុន PL Vista នៅទីក្រុងប៉ារីស
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក François GUEZ នាយកប្រតិបត្តិ ក្រុមហ៊ុន PL Vista នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សូមបញ្ជាក់ថា ក្រុមហ៊ុន PL Vista ជាក្រុមហ៊ុនបារាំង ដែលមានឯកទេសលើការផ្គត់ផ្គង់ផ្នែកគ្រឿងសំអាង អនាម័យ និងការថែទាំគេហដ្ឋាន។ ផលិតផលរបស់ PL Vista ត្រូវបានរចនាឡើង និងផលិតនៅអឺរ៉ុប ដោយប្រើធាតុផ្សំ និងស្តង់ដារអឺរ៉ុប ស្របតាមការបញ្ជាក់យ៉ាងម៉ត់ចត់ ដើម្បីធានាជូនអ្នកប្រើប្រាស់នូវគុណភាព និងសុវត្ថិភាពដែលអតិថិជនចង់បាន ៕