ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន ដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឡងប្រជែង ជ្រើសរើសនិស្សិតអាហារូបករណ៍ ជំនាន់ទី១៥
ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ នៅថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឱ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជំនាន់ទី១៥ ឆ្នាំ២០២៣ សិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា ។
បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន ក៏បានអញ្ជើញពិនិត្យមណ្ឌលប្រឡង បន្ទប់ប្រឡង និងការរៀបចំបិទឈ្មោះបេក្ខជនប្រឡងតាមបន្ទប់នីមួយៗផងដែរ។