**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

អាជ្ញាធរជាតិអប្សរា ទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាចុះទៅក្រោមសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ងរបស់ពលរដ្ឋនៅប៉ែកខាងក្រោម ដែលសរុបមានជិត៧ពាន់គ្រួសារ។

លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។

លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។

តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។

ក្នុងនាមកសិករមួយរូប លោកក៏សូមថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។

លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

សូមបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន៦៥ភូមិ និង៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕

អត្ថបទដែលជាប់ទាក់ទង