ឯកឧត្តម អ៊ូច ភា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្ដីពីការងារព្រំដែនគោកកម្ពុជា-វៀតណាម
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រទី ១៩ ខែមករាឆ្នាំ ២០២៤ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងស្ដីពីការងារព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីសិក្សា ស្រាវជ្រាវ និងរៀបចំកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងរៀបចំសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីរបបគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
កិច្ចប្រជុំបានធ្វើឡើងនាទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សន្តិបណ្ឌិតរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីពាក់ព័ន្ធនានា ៕