**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្ត**ក្រុមប្រឹក្សាខេត្តកណ្តាល បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកទី១ អាណត្តិទី៤ នៅក្រុងតាខ្មៅ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលរដ្ឋនៅមូលដ្ឋាន**ឯកឧត្តម អឿង ចន្ថា៖ ក្រសួងធនធានទឹក កំពុងជួយលើការងារផ្តល់ព័ត៌មានកសិឧតុនិយម និងការបណ្តុះបណ្តាលផ្នែកឧតុនិយម ដើម្បីជួយពង្រឹងដល់វិស័យកសិកម្ម**ភ្នំតែបានក្លាយជាភ្នំមាស ផលិតផលតែបែបច្នៃប្រឌិតថ្មីរបស់ប្រទេសចិនគួរអោយចាប់អារម្មណ៍**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស

អភិបាលរងខេត្តក្រចេះ ស្នើមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ រៀបចំវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ រដ្ឋបាលស្រុកឆ្លូងអំពីនីតិវិធីគ្រប់គ្រងបុគ្គលិក

ភ្នំពេញ៖ លោកគ្រូ-អ្នកគ្រូចំនួន៣០៥នាក់ ដែលបម្រើការងារនៅតាមគ្រឹះស្ថានមត្តេយ្យសិក្សា បឋមសិក្សា និងមជ្ឈមណ្ឌលសិក្សាសហគមន៍ នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានក្រសួងអប់រំយុវជន និងកីឡាខេត្ត ផ្ទេរបញ្ជូលទៅក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលស្រុក តាមអនុក្រឹត្យលេខ ២១៣ អនក្រ.បក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រកាសលេខ ១០៦៥ អយក.ប្រក ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្តក្រចេះ តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងដោយមានការចូលរួមពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរមុខងារសាធារណៈ លោកលោកស្រីអភិបាល អភិបាលរងស្រុកឆ្លូង និងកម្លាំងទាំងបីរប្រភេទផងដែរ ដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំវិទ្យាល័យ សិលាវេទី គាត ឈន់។

ឯកឧត្តម ហង់ ចាន់ឌី អភិបាលរងខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា នេះគឺជារបត់ថ្មីនៃកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ ៥គឺ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា។ ហើយការផ្ទេរមុខងារ ធនធាន និងការគ្រប់គ្រងចាត់ចែងលើវិស័យអប់រំ និងផ្នែកនេះ មកឲ្យរដ្ឋបាលស្រុកដែលរាជរដ្ឋាភិបាលចាត់ទុកថា ជារដ្ឋបាលមូលដ្ឋាននៅកៀកជិតប្រជាពលរដ្ឋ និងមានលក្ខណៈសម្បត្តិសមស្របបំផុតសម្រាប់គ្រប់គ្រងចាត់ចែង និងអនុវត្តមុខងារអប់រំ យុវជន និងកីឡាក្នុងកម្រិតបឋមសិក្សាចុះក្រោមប្រកបដោយប្រសិទ្ធភាព គុណភាព ស្របតាមគោលនយោបាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីសិក្សា និងស្ដង់ដាសេវាអប់រំដែលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានស្នើសុំឲ្យមន្ទីរមុខងារសាធារណៈ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រៀបចំនូវវគ្គបណ្ដុះបណ្ដាលបន្ថែមដល់ រដ្ឋបាលស្រុក អំពីនីតិវិធីគ្រប់គ្រងបុគ្គលិក បន្ទាប់ពីដំណើរការផ្ទេរនេះ-ក្រុមប្រឹក្សានិងរដ្ឋបាលស្រុក ត្រូវផ្ដោតការយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងភាពជាម្ចាស់លើការដឹកនាំ ការគ្រប់គ្រងការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡាដែលបានប្រគល់ ៕

អត្ថបទដែលជាប់ទាក់ទង