**អ្នកនាំពាក្យក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសហ្វីលីពីន ត្រឡប់ទៅរកការអភិវឌ្ឍដោយសន្តិភាព និងដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាម៉េរិកចេញ **អតីតនាយករដ្ឋមន្ត្រីឥណ្ឌា លោក ម៉ាន់ម៉ូហាន់ ស៊ីង ត្រូវបានគេចាត់ទុកថាជាស្ថាបត្យករនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា**ទាហានកូរ៉េខាងជើងម្នាក់ ដែលបញ្ជូនឱ្យទៅជួយរុស្ស៉ី ប្រយុទ្ធក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ត្រូវបានចាប់ខ្លួនជាឈ្លើយសឹក**មន្ទីរសុខាភិបាលរាជធានីភ្នំពេញ កំពុងដំណើរការឯកសារ ដើម្បីឈានទៅការបិទឱសថស្ថានរស្មីអូឡាំពិកថ្មី ដែលលក់ថ្នាំហើយបានប្រើប្រាស់ប៊ិច ដើម្បីកែប្រែកាលបរិច្ឆេទ**លទ្ធផលនៃជំរឿនសេដ្ឋកិច្ចរបស់ប្រទេសចិនលើកទី៥ ត្រូវបានចេញផ្សាយ**កម្លាំង​អធិការដ្ឋាន​ស្រុក​ភ្នំស្រួច ស្រាវជ្រាវ​មុខស​ញ្ញា​ក្មេងទំនើង ​តាមរយៈ​បណ្ដាញ​សង្គម ​tik tok ឃា​ត់បា​ន ៥នាក់​ និងដកហូតកាំបិត​ផ្គាក់**អភិបាលខេត្តកំពង់ចាម ណែនាំដល់មន្ត្រី នៃសេវាទាំងបី ត្រូវបម្រើសេវាប្រកបដោយវិជ្ជាជីវៈខ្ពស់**ក្រុមសមាជិកសភាកូរ៉េខាងត្បូង បោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី ជាហេតុធ្វើឱ្យវិបត្តិនយោបាយ កាន់តែមានភាពតានតឹងខ្លាំងឡើង**ប្រធានាធិបតីរុស្ស៉ី ថា មិនមានពេលនៅសល់ទៀតទេក្នុងឆ្នាំនេះ សម្រាប់ការចុះកុងត្រាថ្មីលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នជាមួយអ៊ុយក្រែន**ប្រតិភូវិនិយោគិនមកពីចិន និងសិង្ហបុរី ស្វែងយល់ពីឱកាសវិនិយោគលើសកម្មភាពផលិតគ្រឿងសង្ហារិម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ហិរញ្ញវត្ថុ និងអចលនទ្រព្យ នៅកម្ពុជា**ឯកឧត្តម គួច ចំរើន៖ ដីធ្លី​ បានចុះបញ្ជី​ មានប័ណ្ណកម្មសិទ្ធ​ គឺមានសុវត្ថិភាព​ និងជាមូលធនរបស់កម្មសិទ្ធិករ**តុលាការរុស្ស៊ីកាត់ទោសទាហានស៊ីឈ្នួលបែលហ្ស៊ិក ឱ្យជាប់គុករយៈពេល៦ឆ្នាំ**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬរាយការណ៍ជូនឯកឧត្តមផ្ទាល់ ក្នុងករណីមានជំពាក់កម្ចីអនឡាញ**អភិបាលខេត្តកំពង់ចាម៖ គណនេយ្យភាពសង្គម ជាដំណើរការនៃការផ្សារភ្ជាប់ទំនាក់ទំនងដ៏ល្អប្រសើររវាងពលរដ្ឋ និងរដ្ឋបាលថ្នាក់ក្រោមជាតិ**ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី**អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន ស្នើក្រសួងការងារ ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នារវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជាដើម្បីស្វែងយល់ពីលក្ខខណ្ឌ និងតម្រូវការនៃកម្លាំងពលកម្ម**ក្រុមហ៊ុនរ៉ីបផលអាមេរិក កំពុងស្វែងរកកាលានុវត្តន៍ភាពថ្មីៗនៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់អាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិតម្លៃទាបមកកម្ពុជា**អ៊ីស្រាអែល​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​លើ​កំពង់ផែ Sanaa របស់​យេម៉ែន និងប្តេជ្ញា​សម្លាប់​មេដឹកនាំ​ក្រុម Houthi**ឯកឧត្តម ម៉ាង ស៊ីណេត ដាក់ចេញបទបញ្ជាឱ្យកងកម្លាំងសមត្ថកិច្ច ត្រូវបង្ការ និងបង្ក្រាបក្រុមក្មេងទំនើង បើរកឃើញមួយត្រូវបង្ក្រាបមួយ ដោយមិនមានការលើលែងនោះទេ**តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងចាប់ផ្តើមសវនាការត្រៀមលើកទី១ សម្រាប់ការកាត់ទោសចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol

ឧត្តមសេនីយ៍ត្រី សេង មហា ផ្ដាំផ្ញើដល់មេបញ្ជាការកងរាជអាវុធហត្ថស្រុកគិរីវង់ ដែលទើបតែងតាំងថ្មី ត្រូវដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែង លោកវរសេនីយ៍ត្រី ឈុន ប៊ុននឿន ជា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកគិរីវង់ថ្មី ជំនួស លោកវរសេនីយ៍ត្រី ម៉ាន់ សារី ដែលត្រូវទទលភារកិច្ចថ្មី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ តំណាងលោកប្រធានក្រុមប្រឹក្សាស្រុក លោក សរ ឧត្តម អភិបាលរងស្រុកគិរីវង់ លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេឃុំ លោកមេប៉ុស្ដិ៍នគរបាល និងមន្រ្តីរាជការចំណុះរដ្ឋបាលស្រុកជាច្រើនចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង មហា បានលើកឡើង ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមអបអរសាទរ និងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែល នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ចបេសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោទនៈកន្លងមក។

លោកមេបញ្ជាការ បានបន្ថែមថា ការប្រកាសផ្លាស់ប្តូរមុខតំណែងនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងមានទំនុកចិត្តពី អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយអាវុធហត្ថ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី សេង មហា ក៏បានផ្ដាំផ្ញើដល់ លោកមេបញ្ជាការ ដែលទើបតែងតាំងថ្មី ត្រូវខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បី ដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ ក្នុងដែនដីរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវគោរពអនុវត្តបទបញ្ជាធានាឱ្យបានការ បង្ក្រាបបទល្មើសធនធានធម្មជាតិ តាមទិសស្លោករបស់ កងរាជអាវុធហត្ថ ដែលដាក់ចេញដោយ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស គឺ៖
ទី១.ចំពោះប្រទេសជាតិត្រូវតែបម្រើ
ទី២.ចំពោះប្រជាត្រូវតែការពារ
ទី៣.ច្បាប់ត្រូវតែគោរព
ទី៤.បទល្មើសត្រូវតែបង្ក្រាប។

លោកមេបញ្ជាការ បន្តថាក្នុងជាមន្ត្រីនគរបាលយុត្តិធម៌អាវុធហត្ថត្រូវតែក្ដោបព័ត៌មានឱ្យច្បាស់លាស់ មិនថាផ្នែកណាក៏ដោយ ដើម្បីបង្រ្កាបបទល្មើសផ្សេងៗ និងទប់ស្កាត់បានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង