សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញហើយ
ភ្នំពេញ៖ ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង នារសៀលថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤ម៉ោងនៅប្រទេសបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ បន្ទាប់ពីបញ្ចប់បេសកកម្មដោយជោគជ័យក្នុងការបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស ចាប់ពីថ្ងៃទី១៣ ដល់ ទី១៩ ខែមករា ឆ្នាំ២០២៤ ។