ស្នងការភ្នំពេញ ស្នើឲ្យអ្នកដែលបង្កើតហ្វេសប៊ុកក្លែងក្លាយយករូបថត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ និងមិនជាប់ពាក់ព័ន្ធ ចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile រូបថត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ យកទៅផុសរឺខំមិននូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងទុច្ចរិតអាក្រក់ណាមួយបង្កប៉ះពាល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យជនដែលបង្កើតហ្វេសប៊ុកក្លែងក្លាយដែលយករូបថត ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ ។ជាងនេះថែមទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕