**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋលេខាធិការក្រសួងកសិកម្ម បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម ខេត្តរតនគិរី

ភ្នំពេញ៖ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកមន្ទីរកសិកម្មខេត្ដរតនគិរី រួមជាមួយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលស្តីទី នៃគណៈអភិបាលខេត្តរតនគិរី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងអភិបាលក្រុង-ស្រុក តំណាងមន្ទីរខេត្ដ កងកម្លាំងប្រដាប់អាវុធ ប្រធាន អនុប្រធាន និងមន្រ្ដីនៃខណ្ឌរដ្ឋបាល និងការិយាល័យក្រោមឱវាទ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដរតនគិរី សរុបចំនួន ៩៥នាក់។

បន្ទាប់ពីបានស្ដាប់លោកបណ្ឌិត សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេតរតនគិរី បង្ហាញរបាយការណ៍លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៣រួច ឯកឧត្តម ហ៊ាន វណ្ណហន បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដី នៃខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទ ដោយថា លទ្ធផលផ្លែផ្កាទាំងអស់នេះ កើតចេញពីឆន្ទ: និងការខិតខំប្រឹងប្រែងបម្រើជាតិមាតុភូមិ។

បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីក្រោមឱវាទ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង រវាងថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យខណ្ឌរដ្ឋបាល ដើម្បីបង្កើនភាពស្អិតរមួត និងប្រសិទ្ធផលការងារ ដោយប្រើកម្លាំងរួម ដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់ និងត្រូវគិតគូរលើផលិតភាពផលិតកម្មជាគោល គឺផ្ដោតលើប្រាក់ចំនេញ (ថ្លៃដើមផលិតទាប បង្កើនប្រាក់ចំណេញ) ដោយមិនត្រូវផ្ដោតលើតែបរិមាណផលិតផលទទួលបាននោះទេ។

មិនត្រឹមតែប៉ុណ្ណោះ ឯកឧត្តម ហ៊ាន វណ្ណហន លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរ ត្រូវបន្ដជំរុញបង្កើនផលិតកម្មកសិកម្ម ស្របតាមតម្រូវការទីផ្សារ និងសក្ដានុពលគាំទ្រ (បញ្ជៀសការជន់លិចនៅរដូវវស្សា ខ្វះទឹកនៅរដូវប្រាំង) និងបន្ដកិច្ចសហការណ៍យ៉ាងស្អិតរមួតជាមួយដៃគូរអភិវឌ្ឍន៍ មន្ទីរពាក់ព័ន្ធជុំវិញខេត្ដ និងត្រូវចាត់ចែកផ្សព្វផ្សាយអំពីគោលនយោបាយអតិភាពក្រសួងកសិកម្មដែលកំពុងជំរុញ ពិសេសគឺគោលនយោបាយចងក្រងបង្កើតកសិកម្មទំនើប ដែលមានផែនការផលិតទ្រង់ទ្រាយធំ រួមទាំងស្នើទៅដៃគូរអភិវឌ្ឍ វិស័យឯកជន ដែលកំពុងបំពេញការងារក្នុងទឹកដីខេត្តរតនគិរី ចូលរួមសហការណ៍ គាំទ្រ លើសកម្មភាពអនុវត្តទស្សនទានឆ្នាំ២០២៤ របស់មន្ទីរ។
ចំណែក ថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌរដ្ឋបាល និងការិយាល័យជំនាញក្រោមឱវាទមន្ទីរត្រូវបង្កើនប្រសិទ្ធភាព សេវាគាំទ្រ និងបញ្ជៀសរាល់សកម្មភាព ដែលបង្កផលប៉ះពាល់ដល់អ្នកទទួលសេវា៕

អត្ថបទដែលជាប់ទាក់ទង