**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជួបពិភាក្សាការងារជាមួយឯកឧត្តម Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតទទួលជួបឯកឧត្តម Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា និងជាប្រធានក្រុមប្រឹក្សានៃសហគមន៍អភិវឌ្ឍន៍អាហ្វ្រិកខាងត្បូង ក្នុងឱកាសនៃកិច្ចប្រជុំកំពូល 19th NAM Summit នៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។

ក្នុង​ជំនួបនេះ ឯកឧត្តម បណ្ឌិតសភាចារ្យឧបនាយក រដ្ឋមន្ត្រី និង ឯកឧត្តម Tete António បានឯកភាពគ្នាក្នុងការឈានឆ្ពោះទៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជារួម និងដោយឡែកទៅលើកិច្ចសហប្រតិបត្តិការវិស័យអប់រំ យុវជន និងកីឡា។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត សភាចារ្យឧបនាយក រដ្ឋមន្ត្រី និងក្នុងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញឯកឧត្តម Tete António រដ្ឋមន្ត្រីការបរទេស អង់ហ្គោឡា ធ្វើទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា ដើម្បីឱ្យប្រទេសទាំងពីរមានទំនាក់ទំនងគ្នាកាន់តែជិតស្និទលើកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលមានសារៈសំខាន់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ឆ្លើយតបនឹងការអញ្ជើញរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម Tete António បានយល់ព្រមនឹងការធ្វើទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

ប្រទេសកម្ពុជា និង សាធារណៈរដ្ឋអង់ហ្គោឡា បានបង្កើតទំនាក់ទំនងការទូតជាលើកដំបូង នាចុងឆ្នាំ១៩៧៥​ និងភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញក្នុងឆ្នាំ១៩៧៩ រហូតមកទល់បច្ចុប្បន្ន ដោយកំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើបេសកកម្មមួយចំនួនបន្ថែមទៀត ដូចជា ទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទិសោធន៍គ្នា ការចុះអនុស្សរណៈយោគយល់ (MOU) ស្តីពីការពិគ្រោះយោបល់នយោបាយរវាងបរទេសទាំងពីរ កិច្ចព្រមព្រៀងស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់ការទូត និងសេវា/លិខិតឆ្លងដែនផ្លូវការរវាងប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បច្ចេកទេស និងហិរញ្ញវត្ថុ៕

អត្ថបទដែលជាប់ទាក់ទង