ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សព្វព្រះរាជហឬទ័យប្រោសព្រះរាជទានអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលក្រាបថ្វាយបង្គំគាល់ថ្វាយដង្វាយ
ភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ នឹងថ្វាយដង្វាយ។