**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

ឯកឧត្តម ខូយ រីដា ចុះអន្តរាគមន៍ និងលើកទឹកចិត្តប្រជាកសិករដែលកំពុងធ្វើស្រែប្រាំងនៅតំបន់២ និងតំបន់៣ ក្នុងឃុំកញ្ចរ ស្រុកកណ្ដៀង

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ បានចុះអន្តរាគមន៍ និងលើកទឹកចិត្តដល់ការបូមយកទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ មកស្រោចស្រពស្រូវរដូវប្រាំងលើកទី១ (ស្រូវបណ្តេញទឹក) របស់ប្រជាកសិករ នៅតំបន់២ និងតំបន់៣ ក្នុងឃុំកញ្ចរ ស្រុកកណ្ដៀង ដែលកំពុងខ្វះខាតទឹកចំនួន៤២៥ហិកតា ស្មើនឹង១០០គ្រួសារ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា បានលើកឡើងថា ជាការពិតណាស់ប្រជាកសិករ ដែលរស់នៅតំបន់២ និងតំបន់៣ ជារាល់ឆ្នាំគឺតែងតែប្រឈមនឹងបញ្ហាទឹកជំនន់ នូវរដូវវស្សា តែសម្រាប់រដូវប្រាំងនេះវិញ ក៏ប្រឈមនឹងកង្វះខាតទឹក ដោយសារតែទំនប់ស្ទាក់ទឹកដំណាក់អំពិល និងទំនប់ចរិក ត្រូវបានបិទស្ទាក់ទឹកទុក សម្រាប់ចែកចាយដល់ប្រជាកសិករនៅបែកខាងលើ ពោលគឺនៅស្រុកបាកាន និងស្រុកកណ្ដៀង មិនអាចហូរទម្លាក់មកបែកខាងក្រោមបាននោះ ទើបប្រជាកសិករបានស្រុះស្រួលសាមគ្គីគ្នា ចូលរួមទាំងថវិកា សម្ភារៈ ដើម្បីជីកបើកផ្លូវទឹក នាំទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ យកមកស្រោចស្របស្រែស្រូវប្រាំងរបស់ខ្លួន ដែលកំពុងខ្វះខាតទឹកជាចាំបាច់ ចំនួន៤២៥ហិកតា ស្នើនឹង១០០គ្រួសារ។

នេះគឺជាគំនិតច្នៃប្រឌិតដ៏ល្អមួយ ដែលឯកឧត្តមអភិបាលខេត្ត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងអាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធ និងបងប្អូនប្រជាកសិករ ហើយក៏សង្ឃឹមថា ផលស្រូវប្រាំងនេះ និងទទួលបានទិន្នផលខ្ពស់មកវិញ។

ក្នុងកាលនោះ ឯកឧត្តមអភិបាលខេត្ត បានប្រកាសផ្ដល់ប្រេង ចំនួន៥០០លីត្រ ដើម្បីលើកទឹកចិត្ត និងកាត់បន្ថយការចំណាយ របស់បងប្អូនប្រជាកសិករ ដែលកំពុងខ្នះខ្នែងបូមយកទឹកពីបឹងទន្លេសាប តាមស្ទឹងពោធិ៍សាត់ មកស្រោចស្របស្រូវរដូវប្រាំងរបស់ពួកគាត់។

នារសៀលថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត ក៏បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះត្រួតពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវរដូវប្រាំង របស់ប្រជាកសិករ ដែលកំពុងខ្វះខាតទឹក នៅតំបន់មួយចំនួនក្នុងស្រុកបាកានផងដែរ។

បើតាមលោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា ការងារបង្កបង្កើនផលដំណាំរដូវប្រាំង នៅទូទាំងខេត្ត គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤៖
-ការងារដាំដុះដំណាំស្រូវប្រាំង ឆ្នាំ២០២៣-២០២៤៖ អនុវត្តបាន ៥៤,៣៦៧ហិកតា ស្មើនឹង២៧១,៨៤% នៃផែនការ២០ម៉ឺនហិកតា។
-ការងារប្រមូលផលស្រូវរដូវប្រាំង៖ ស្រូវចេញផ្កា២៨,០៤៤ហិកតា, ស្រូវទុំ១១,២៤១ហិកតា និងច្រូតកាត់ ៦,៨០៩ហិកតា ស្មើនឹង១២,៥២% (ទិន្នផល៥តោន ៤១៣គីឡូក្រាម)។
-តម្លៃ ១២៥០-១៣៥០រៀល ក្នុងមួយគីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង