**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

លោកចៅសង្កាត់ឬស្សីកែវ និមន្តព្រះសង្ឃមកសូត្រមន្តប្រោះព្រហ្ម ចំណុចគល់ស្ពានឬស្សីកែវ ដើម្បីឲ្យវិញ្ញាណក្ខ័ន្ធបងប្អូនទទួលមរណៈភាពដោយគ្រោះចរាចរណ៍កាលពីយប់មិញបានទៅកាន់សុគតិភព

ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ លោក មូល វីរៈ ចៅសង្កាត់ឫស្សីកែវ បាននិមន្តព្រះសង្ឃចំនួនប្រាំពីរអង្គមកសូត្រមន្តប្រោះព្រហ្ម ចំណុចគល់ស្ពានឬស្សីកែវ ក្នុងន័យសុំសេចក្តីសុខដល់បងប្អូនជនរួមជាតិទាំងអស់គ្នា និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណខ័ន្ធបងប្អូនទទួលមរណៈភាពដោយគ្រោះចរាចរណ៍យប់មិញបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបណ្តាលឲ្យមនុស្សប្រុសស្រី០៤នាក់បានបាត់បង់អាយុជីវិតភ្លាមៗ និងរងរបួសចំនួន០២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

អ្នកបើករថយន្តម៉ាក Ford Ranger ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ ដែលបុករះម៉ូតូ និងឡាន បណ្តាលឲ្យស្លាប់០៤នាក់ និងរបួសមួយចំនួនទៀត មានឈ្មោះ នាង សំអូន អាយុ៥៦ឆ្នាំ ជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (កំរិតជាតិអាកុល ០.៥៤)។

សូមជម្រាបថា៖ ចរាចរណ៍ដ៏មមាញឹក នៅចំណុចស្ដុបក្រោមស្ពានអាកាសឬស្សីកែវ ដោយមានអ្នកដំណើរដោយរថយន្ដនឹងម៉ូតូជាច្រើនគ្រឿងឈប់ចាំស្ដុប ស្រាប់តែមានបុរសម្នាក់បើករថយន្ដ Ford Ranger មួយគ្រឿងពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AZ-5854 ធ្វើដំណើរចុះពីស្ពានឬស្សីកែវ ក្នុងទិសដៅពីកើតមកលិច ដោយល្បឿនលឿន មកបុករះក្បាលនាគពុះចែកទ្រូងស្ពាន ម៉ូតូ៤គ្រឿងនឹងរថយន្ដចំនួន២គ្រឿង បណ្ដាលអោយរងការខូចខាត គៀបជាប់ក្រោមរថយន្ដ រ៉ាយប៉ាយពេញផ្លូវ ឯអ្នកជិះលើម៉ូតូបានបាត់បង់អាយុជីវិតប្រុសស្រី០៤នាក់ នឹងរងរបួសធ្ងន់ស្រាលចំនួន០២នាក់ ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីពេទ្យកាល់ម៉ែត ដោយម៉ូតូរងគ្រោះទី១ម៉ាកហុងដាប៊ីត ពណ៍សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ 1KG-7548 ទី២ម៉ាកហុងដាខ្លីកពណ៍ស ពាក់ស្លាកលេខបាត់ដំបង 1AP-7471 ទី៣ម៉ាកហុងដាឌ្រីមសង់ពណ៍ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J-3821 ទី៤ម៉ាកហុងដាហ្សូមើអិច មិនស្គាល់ស្លាកលេខ។ ឯរថយន្ដរងគ្រោះមានចំនួនពីរគ្រឿង ទី១ម៉ាកតូយ៉ូតាព្រូស ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BB-4208 រងការខូចខាតផ្នែងក្រោយ នឹងហោះឡើងលើសួនខាងស្ដាំដៃ ទី២ម៉ាកលុចសុីស NX200t ពណ៍ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BT-3779 រងការខូចខាតផ្នែកខាងក្រោយ ដោយគៀបជាប់ជាមួយរថយន្ដបង្ករ។

ភ្លាមៗនោះអ្នកបើកបរថយន្ដបង្ក ក្រោយពីបើកបុករះបណ្ដាលអោយមានអ្នកស្លាប់នឹងរបួសជាច្រើននាក់រួចមក សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្ដឬស្សីកែវ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វេីការវាស់វែងយកម៉ូតូរក្សាទុក រីឯសពត្រូវបានសមត្ថកិច្ចទាក់ទងទៅគ្រួសារយកទៅធ្វេីបុណ្យទៅតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង