ទេសរដ្ឋមន្រ្តី លី ធុជ ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា របស់អគ្គលេខាធិការរងUN
ភ្នំពេញ៖ នាល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា គ្រោងចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងឯកឧត្ដមបណ្ឌិត លី ធុជ អនុប្រធានទី អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ ៕