**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យផ្ទៀងផ្ទាត់លើទីតាំងសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៅស្រុកសំឡូត ខេត្តបាត់ដំបង

 

ភ្នំពេញ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្ត្រីបច្ចេកទេសក្រសួង លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានអញ្ជើញចុះពិនិត្យផ្ទៀងផ្ទាត់លើការសិក្សាកន្លងមក ដើម្បីបញ្ជាក់ពីសុក្រឹតភាពវិស្វកម្មឈានទៅធ្វើការអនុវត្តការសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង នៃប្រព័ន្ធធារាសាស្រ្តស្ទឹងក្រញូងដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ឱ្យដឹងថា ក្រោយពេលសាងសង់រួចអាងទឹកស្ទឹងក្រញូងអាចស្តុកទឹកបានចំនួន ៥០០លានម៉ែត្រត្រីគុណ ដែលធានាដល់ការប្រើប្រាស់លើគ្រប់វិស័យក្នុងតំបន់សំឡូត រតនមណ្ឌល និងប៉ៃលិន បានរាប់ម៉ឺនហិកតា របស់បងប្អូនជាច្រើនម៉ឺនគ្រួសារ និងជួយផ្គត់ផ្គង់ទឹកបន្ថែមដល់ទំនប់អាងសេកសក តំបន់កង្ហត មោងឬស្សី ព្រែកជីក គាស់ក្រឡ សាលាតាអន ឯកភ្នំ អន្លង់វិល សង្កែ និងជាពិសេសបង្កើនបានជាអតិបរិមានូវបរិមាណទឹកដ៏ច្រើនបំផុតឱ្យតំបន់អាងទឹកកំពីងពួយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ប្រព័ន្ធអាងទឹកក្រញូងមានទំនាក់ទំនងយ៉ាងសកម្មជាមួយនឹងប្រភពទឹកផ្សេងៗទៀតមកពីតំបន់ប៉ៃលិនគឺប្រព័ន្ធអាងទឹក និងជ្រោះដ៏ជ្រៅអូរស្លេវដែលអាចជួយសង្គ្រោះផ្ទៃដីដាំដុះ និងបម្រើបម្រាស់ឱ្យគ្រប់វិស័យទាំងអស់បានជាច្រើនម៉ឺនហិកតាបន្ថែមទៀតដល់តំបន់អូរដូនតារបស់ខេត្តប៉ៃលិន តំបន់សំឡូត តំបន់អូរម៉ាល់ តំបន់បាណន់របស់ខេត្តបាត់ដំបង និងតំបន់ព្រៃខ្ពស់ តំបន់អូរស្ងួត តំបន់អូរចារ និងតំបន់អូសឿររបស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យផងដែរ។ ក្រោយពេលសាងសង់ធ្វើទំនើបកម្មវិស្វកម្មរួចទំនប់អាងទឹកអូរស្លេវ ដែលស្ថិតក្នុងភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន មានសមត្ថភាពស្តុកទឹកបាន ១៥០លានម៉ែត្រត្រីគុណ។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា ពេលសាងសង់ទំនប់អាងទឹកស្ទឹងក្រញូង និងប្រព័ន្ធពាក់ព័ន្ធទាំងអស់បានរួចរាល់ ពេលនោះផ្ទៃដីស្រោចស្រពនឹងកើនឡើងដល់ ១៥០,០០០ហិកតា សម្រាប់ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ហើយបងប្អូនប្រជាកសិករនឹងសប្បាយរីករាយដោយសារការផលិតបាន ២-៣ ដង ក្នុងមួយឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង