គណៈកម្មការទី៨ នៃរដ្ឋសភា ចុះសិក្សាស្វែងយល់អំពីការផ្តល់សេវាសុខភាព និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះសិក្សាស្វែងយល់អំពីការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពសំរោងក្រោម (ទំនប់កប់ស្រូវ) និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា NPIC នៅរាជធានីភ្នំពេញ ៕