លោកជំទាវ លឹម រស្មី ផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិ នារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ។
លោកជំទាវបណ្ឌិតជាទីគោរពដ៏ខ្ពង់ខ្ពស់! នាឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយ ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៤៣ឆ្នាំ ឈានចូល ៤៤ឆ្នាំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឬ ឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ខ្ញុំសូមប្រសិទ្ធិពរបវរមហាប្រសើរជូន លោកជំទាវបណ្ឌិត ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យ ដ៏ត្រចះត្រចង់ក្នុងគ្រប់បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
ខ្ញុំសូមគោរពកោតសរសើរដ៏ស្មោះចំពោះ លោកជំទាវបណ្ឌិត ដែលជាកុលធីតាខ្មែរ ដ៏ឆ្នើមមួយរូប ជាឧត្តមភរិយាដ៏ប្រពៃ ជាមាតាដ៏ល្អ មានស្នាដៃប៉ិនប្រសព្វ និងគំនិតប្រាជ្ញាដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំ សមាគមកាយឫទ្ធិនារីកម្ពុជា និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដើម្បីបំពេញបេសកកម្មដ៏ថ្លៃថ្លាប្រកបដោយគុណធម៌ សប្បុរសធម៌ និងរួមចំណែកដ៏មោះមុតជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយទុក្ខ លំបាកជូនប្រជាពលរដ្ឋរងគ្រោះគ្រប់រូប គ្រប់ទីកន្លែងនៅទូទាំងប្រទេស និងបានខិតខំលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរឱ្យបានខ្ពង់ខ្ពស់រុងរឿង។
ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយអភិបាល ប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារជាទីស្រលាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) មេត្តា ទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ៕