លោកជំទាវ លឹម រស្មី ផ្ញើសារគោរពជូនពរ លោកជំទាវ កែ សួនសុភី សសុខា ក្នុងឱកាសចម្រើនជន្មាយុ
ភ្នំពេញ៖ លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ញើសារគោរពជូនពរ លោកជំទាវ កែ សួនសុភី សសុខា ប្រធានកិត្តិយសក្រុមការងារយេបឌ័ររបស់ ក្រសួងមហាផ្ទៃ ក្នុងឱកាសចម្រើនជន្មាយុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។
នាឱកាសដ៏មហានក្ខត្តឫក្សប្រកបដោយទឹកចិត្តសោមនស្សរីករាយ ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ របស់ លោកជំទាវ កែ សួនសុភី សសុខា ខ្ញុំសូមប្រសិទ្ធិពរបវរមហាប្រសើរជូន លោកជំទាវបណ្ឌិត ទទួលបាននូវប្រាជ្ញាឈ្លាសវៃ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចជោគជ័យ ដ៏ត្រចះត្រចង់ក្នុងគ្រប់បេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការបម្រើប្រជាជន និងប្រទេសជាតិ។
ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយអភិបាល ប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ជូនដល់ លោកជំទាវ និងក្រុមគ្រួសារជាទីស្រលាញ់ សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ សេចក្តីសុខ សេចក្តីចម្រើន ព្រមទាំងព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕